Huawei របូតលុយអស់រាប់ពាន់លានដុល្លារ ដោយសារឱនភាពនៃសេដ្ឋកិច្ចពិភពលោក

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាតយក្ស Huawei បាន​ផ្ដាំផ្ញើ​បុគ្គលិក​របស់​ខ្លួន ឲ្យ​ប្រយ័ត្ន​ជាមួយ​នឹង​លំហូរ​សាច់ប្រាក់​ផ្ទាល់ខ្លួន ដ្បិត​សេដ្ឋកិច្ច​ពិភពលោក​កំពុង​វិល​ថយក្រោយ ក្នុង​រយៈពេល​យ៉ាងយូរ។ នេះបើ​តាម​ការ​ចុះផ្សាយ​ពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមរំលឹក​ដែរ​ថា បើ​សង្កេត​មើល​ឲ្យ​មែនទែន​ទៅ​ ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​គឺ កំពុង​មាន​ការ​ព្រួយ​បារម្ភ​​ជាមួយ​នឹង​ហានិភ័យ​នៃ​ការ​កើតមាន​វិបត្តិ​សេដ្ឋកិច្ច​ជា​ខ្លាំង ដ្បិត​មិនមែន​មាន​តែ​ Huawei ទេ​ដែល​ចេញ​មុខ​ព្រមាន​បុគ្គលិក ពោល​សូម្បី​តែ Ford, Tesla ជាដើម សុទ្ធតែ​ប្រកាស​កាត់បន្ថយ​បុគ្គលិក​មួយ​ចំនួនធំ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​នៃ​ក្រុមហ៊ុន។

ដោយឡែក ក្រឡេក​មក​មើល​ពី​ស្ថិតិ​ឆមាស​ទី ១ របស់ Huawei វិញ មាន​ការ​ខាតបង់​ជាង ៥០% ពោល​ប្រាក់ចំណេញ​ប្រចាំ​ឆមាស​ធ្លាក់ចុះ​មក​សល់​ត្រឹម ១៥ ពាន់​លាន​ដុល្លារ បើ​យោង​តាម​ការគណនា​ពី Reuters។

សារព័ត៌មាន​ខ្នាតយក្ស​មួយ​នេះ​បាន​អះអាង​ទៀត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ចិន​ទទួល​ការ​ខាតបង់​នៅ​ឆមាស​ទី ១ ដល់​ទៅ ៥២% គឺ​ដោយសារ សេដ្ឋកិច្ច​សកល​កំពុង​ធ្លាក់ចុះ ភាព​រាំងស្ទះ​ដោយសារ​កូវីដ ១៩ សង្វាក់ផ្គត់ផ្គង់​មាន​ភាព​រអាក់រអួល បណ្ដាល​ឲ្យ​ក្រុមហ៊ុន​ពិបាក​ក្នុង​ការ​លក់​នូវ​ទូរស័ព្ទ​ និង​កុំព្យូទ័រ​យួរ​ដៃ​របស់​ពួកគេ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ៕