កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Gautam Adani មានបំណងចង់ទិញយកភាគហ៊ុនធំនៃក្រុមហ៊ុនទូរទស្សន៍ពេញនិយមក្នុងស្រុក New Delhi Television ហៅកាត់ NDTV ខណៈភាគីខាងក្រុមហ៊ុនអះអាងថា ពួកគេនៅមិនទាន់ទទួលបានសំណើពីមហាសេដ្ឋីមានដាច់គេនៅអាស៊ីនៅឡើយ។

យ៉ាងណា យោងតាមការចុះផ្សាយពី Thedailystar បានឲ្យដឹងថា Adani Group មានបំណងចង់ទិញភាគហ៊ុនប្រមាណ ២៩,១៨% នៅ NDTV ខណៈពួកគេក៏ត្រៀមជើងព្រួលរួចស្រេចក្នុងការចរចាទិញភាគហ៊ុន ២៦% បន្ថែមទៀត បើសិនជាម្ចាស់ភាគហ៊ុនផ្សេងចង់លក់។
បើទោះបីជា Adani Group មិនបានបញ្ចេញនូវទិន្នន័យហិរញ្ញវត្ថុដែលត្រៀមចំណាយសម្រាប់ការចង់ទិញ NDTV ប៉ុន្តែបើយោងតាមការគណនារបស់ Dailystar បានឲ្យដឹងថា មហាសេដ្ឋីមានបំផុតនៅឥណ្ឌាប្រហែលជាត្រូវចំណាយ ៤,៩៣ ពាន់លានរូពី ឬប្រមាណជាង ៦០ លានដុល្លារ សម្រាប់ចំណែកភាគហ៊ុន ២៩,១៨%។

សូមជម្រាបដេរថា NDTV គឺចាប់កំណើតឡើងដោយមានស្ថាបនិកលោក Prannoy Roy និងភរិយានៅឆ្នាំ ១៩៨៨ ហើយស្ថាប័នព័ត៌មានមួយនេះ គឺជាស្ថាប័នមួយដែលតែងតែចេញមុខរិះគន់អំពីការគ្រប់គ្រងរបស់រដ្ឋាភិបាលឥណ្ឌា៕