ឥណ្ឌា គ្រោងពង្រីកការតភ្ជាប់ផ្លូវហាយវេល្បឿនលឿន ទៅកាន់ប្រទេសចំនួន ៥ ក្នុងតំបន់អាស៊ាន

អន្តរជាតិ

យោងតាមសារព័ត៌មាន Vientiane Times បានចុះផ្សាយនៅក្នុងពេលថ្មីៗនេះ ប្រទេសឥណ្ឌា កំពុងស្វែងរកការពង្រីកផ្លូវហាយវេ ទៅកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម បន្ថែមពីលើផ្លូវ ដែលមានស្រាប់ជាមួយ មីយ៉ាន់ម៉ា និងថៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្លូវល្បឿនលឿននេះ នឹងត្រូវពង្រីកបន្ថែមទៀត ពីប្រវែង ១៤០០ គីឡូម៉ែត្រ ទៅ ៣២០០ គីឡូម៉ែត្រ ដោយឥណ្ឌាសង្ឃឹមថាវានឹងអាចជួយជំរុញដល់ពាណិជ្ជកម្មរបស់ខ្លួន ជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ានបន្ថែមទៀត ។

បើតាមប្រភពពីកាសែតខាងលើ បានបង្ហាញទៀតថា ផ្លូវហាយវេ ដែលនឹងត្រូវពង្រីកបន្ថែមនេះ គឺស្ថិតនៅក្នុងផ្នែកមួយនៃគោលនយោបាយសេដ្ឋកិច្ចភាគខាងលិចរបស់ប្រទេសឥណ្ឌា ដោយតភ្ជាប់ពីទីក្រុង Moreh ទោកាន់ទីក្រុងទីក្រុង Mae Sot ភាគខាងលិចប្រទេសថៃ ដោយឆ្លងកាត់តាមរយ:ប្រទេសមីយ៉ាន់ម៉ា ។

ហើយចំពោះគម្រោងនៃការបង្កើនការតភ្ជាប់ទៅកាន់ប្រទេសបីទៀត ដូចជាកម្ពុជា ឡាវ និងវៀតណាម អាចនឹងធ្វើឱ្យតំបន់ភាគឦសានរបស់ឥណ្ឌា នាំចេញធនធានធម្មជាតិរបស់ខ្លួន កាន់តែច្រើន ទៅកាន់អាស៊ាន ជាពិសេសឧស្ម័នធម្មជាតិ និងប្រេង។

គួរបញ្ជាក់ថា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ឥណ្ឌា ដោយតម្លៃពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌា បានកើនឡើងជាលំដាប់ ក្នុងរយ:ពេលប៉ុន្មានឆ្នាំមកនេះ ដោយបានឈានដល់ជាង ៩១ ពាន់លានដុល្លារ កាលពីឆ្នាំមុន ៕