បើលោកអ្នកជាអ្នកតាមដានវិស័យសេដ្ឋកិច្ចអន្តរជាតិ អ្នកនឹងដឹងជាមិនខានថា បច្ចុប្បន្នមហាអំណាចចិនកំពុងជួបវិបត្តិផ្ទួនៗ ណាសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ស្របពេលវិស័យអចលនទ្រព្យក្នុងស្រុកក៏កំពុងស្ថិតនៅចំណុចប្រកាសអាសន្នថែមទៀត។

បើទោះជាពេលនេះសេដ្ឋកិច្ចនៅចិនរាងបង្ហាញសភាពមិនសូវល្អបន្តិចក៏ពិតមែន ប៉ុន្តែវាមិនបានរារាំងឲ្យមហាសេដ្ឋីដូចជាលោក Zhong Shanshan មានបញ្ហាក្នុងការរកប្រាក់ចំណូលបានឡើយ។

យោងតាមការចុះផ្សាយពី Forbes បានឲ្យដឹងថា មហាសេដ្ឋីមានបំផុតនៅចិនរូបនេះ គឺរកចំណូលបានច្រើនជាងឆ្នាំទៅប្រមាណ ១៥% គិតត្រឹមរយៈពេលកន្លះឆ្នាំដំបូង។ នេះក៏មានន័យថា Nongfu Spring រកបានច្រើនជាងឆ្នាំទៅ ៤,៦ ពាន់លានយ័ន ឬ ៦៧៦ លានដុល្លារ។
មិនតែប៉ុណ្ណោះ Forbes ក៏បានរាយការណ៍បន្ថែមថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនគឺកើន ៩,៤% ឬប្រមាណ ១៦,៦ ពាន់លានយ័ន (ប្រហែល ២,៤ ពាន់លានដុល្លារ។

បញ្ជាក់ដែរថា បច្ចុប្បន្នស្ថាបនិក Nongfu Spring លោក Zhong Shanshan គឺកំពុងកាន់តំណែងជាមហាសេដ្ឋីមានបំផុតនៅចិន ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៦៩,៧ ពាន់លានដុល្លារ៕