កាលពីថ្ងៃទី ២៣ សីហាកន្លងទៅ តុលាការកំពូលនៃទីក្រុងកូឡាឡាំពួរបានសម្រេចដាក់ទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ ពីបទកិបកេងលុយពីមូលនិធី 1MDB។
គួសរម្លឹកដែរថា មូលនិធិ 1MDB គឺបានចាប់ផ្ដើមជាលើកតំបូងនៅឆ្នាំ ២០០៩ ពោលនៅពេលដែលលោក Najib ឡើងកាន់តំណែងនេះ រហូតដល់ឆ្នាំ ២០១៨។
យ៉ាងណា នៅក្នុងឆ្នាំ ២០២០ អតីតថ្នាក់ដឹកនាំប្រទេសរូបនេះត្រូវបានគេចោទប្រកាន់ពីបទកិបកេងលុយពីមូលនិធិ 1MDB លាងលុយដោយប្រើអំណាចខុសច្បាប់ និងទោសទណ្ឌផ្សេងៗទៀត។
ក្រៅពីការសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ អតីតនាយករដ្ឋមន្ត្រីខាងលើក៏បានតម្រូវឲ្យបង់ប្រាក់ពិន័យរាប់លានដុល្លារផងដែរ ពោលត្រូវបង់ប្រាក់ ២១០ លានរីងហ្គីត ឬប្រមាណជិត ៤៧ លានដុល្លារ៕