កាលពីដើមសប្ដាហ៍នេះ មានព័ត៌មានជាច្រើនបានរិះគន់ក្រុមហ៊ុនប្រេងឥន្ធនៈធំបំផុតមួយលើលោកគឺ TotalEnergies ជុំវិញការផ្គត់ផ្គង់សាំងយន្តហោះចំបាំងរបស់រុស្ស៊ី។

យ៉ាងណា នៅថ្ងៃទី ២៦ សីហានេះ ក្រុមហ៊ុនខាងលើបានចេញមុខច្រានចោលពីចចាមអារ៉ាមខាងលើ ហើយថែមទាំងបានបញ្ជាក់ថា ក្រុមហ៊ុនមិនដែលលក់ប្រេងឲ្យកងយោធារបស់រុស្ស៊ីឡើយ។

“ដំណើរការផលិតប្រេងនៅក្នុងតំបន់ Ust-Luga រាប់បញ្ចូលទាំងប្រេងឥន្ធនៈយន្តហោះចំបាំងផងគឺ ត្រូវបាននាំចេញផ្ដាច់មុខទៅក្រៅប្រទេសរុស្ស៊ី ហើយវាមិនមានឯកសារបញ្ជាក់ពីការលក់ប្រេងនៅក្នុងប្រទេសនេះឡើយ”។ នេះបើតាមការអះអាងពី TotalEnergies។
សូមជម្រាបដែរថា គិតមកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានបន្តអូសបន្លាយអស់រយៈពេល ៦ ខែហើយ ខណៈលទ្ធភាពនៃការបញ្ចប់ចម្រូងចម្រាសមួយនេះនៅមិនទាន់មាន បើទោះជាមានការអន្តរាគមន៍ពីបណ្ដាប្រទេសមហាអំណាចមួយចំនួនក្ដី៕