សាស្ត្រាចារ្យ Thanavath Phonvichai ដែលជាប្រធានសាកលវិទ្យាល័យ និងជាប្រធានទីប្រឹក្សារបស់មជ្ឈមណ្ឌលស្រាជ្រាវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលគ្រួសាររបស់ប្រទេសថៃ ជាធម្យមមានចំនួន ៥០១ ៧១១ បាត នៅឆ្នាំ ២០២២ នេះ ដែលបានកើនឡើង ៣,៧% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

លោក Thanavath បាននិយាយទៀតថា បំណុលក្នុងមួយគ្រួសារ នៅក្នុងប្រទេសថៃ នៅឆ្នាំនេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីមជ្ឈមណ្ឌលស្រាវជ្រាវនេះ បានចាប់ផ្តើមធ្វើការអង្កេត លើបំណុលគ្រួសារថៃប្រចាំឆ្នាំ កាលពី ១៣ ឆ្នាំមុន ។
ការកើនឡើងនៃបំណុលគ្រួសារនេះ លោក Thanavath បានស្តីបន្ទោសទៅលើការកើនឡើងនៃតម្លៃម្ហូបអាហារ និងផលិតផលប្រើប្រាស់ ដែលបណ្តាលមកពីតម្លៃប្រេងឥន្ធនៈមានកម្រិតខ្ពស់ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសថៃ មិនទាន់ជាសះស្បើយពេញលេញ ពីជំងឺរាតត្បាតកូវីដ-១៩ ។

អ្នកស្រាវជ្រាវរូបនេះ ក៏បាននិយាយផងដែរថា ក្នុងចំណោមបំណុលទាំងអស់ មាន ៧៨,៩% ត្រូវបានខ្ចីពីស្ថាប័នហិរញ្ញវត្ថុ ខណ: ២១,១% ទៀត គឺទទួលបានមកពីអ្នកឱ្យខ្ចី នៅក្រៅប្រព័ន្ធធនាគារ ។
បន្ថែមពីនេះ លោក Thanavath បានសង្កត់ធ្ងន់ថា ប្រសិនបើសេដ្ឋកិច្ចងើបឡើងវិញ នោះប្រជាជននឹងមានសមត្ថភាពច្រើន ក្នុងការសងបំណុលរបស់ពួកគេ ខណ:លោកថែមទាំងបានស្នើឱ្យរដ្ឋាភិបាលថៃ ឱ្យយកចិត្តទុកដាក់បន្ថែមទៀត នៅឆ្នាំក្រោយ លើការជំរុញដល់កាវិនិយោគទាំងវិស័យសាធារណ: និងឯកជន ដើម្បីជួយចែកចាយប្រាក់ចំណូលដល់ប្រជាជាន ជាពិសេសនៅតំបន់ជនបទ ៕