ត្រឹមពេល ៤ ខែ មីយ៉ាន់ម៉ា កើបប្រាក់ចំណូល ៨០០ លានដុល្លារ ពីការនាំចេញហ្គាសរបស់ខ្លួន

អន្តរជាតិ

យោងតាមរបបយោធា បាននិយាយនៅក្នុងកាសែតរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសមីយ៉ាន់ម៉ា ទទួលប្រាក់ចំណូល ៨០០ លានដុល្លារ ពីការនាំចេញឧស្ម័នធម្មជាតិ (Gas) របស់ខ្លួន ដែលភាគច្រើន នាំចេញទៅកាន់ប្រទេសចិន និងថៃ នៅចន្លោះខែមេសា ដល់ខែកក្កដា ឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា ឧស្ម័នធម្មជាតិចំនួន ៧៧,៨៩ លានគីឡូលីត្រ ត្រូវបាននាំចេញតាមរយ:បំពង់បង្ហូរសឧស្ម័ន ក្នុងរយ:ពេល ៤ ខែ ដោយភាគច្រើនឧស្ម័នទាំងនេះ ទទួលបានមកពីគម្រោងធំៗ នៅកណ្តាលសមុទ្រចំនួន ៤ គឺ Yadana, Yedagun, Shwe និង Zawtika ។

ក្រសួងខាងលើនេះ បានបន្ថែមទៀតថា ប្រាក់ចំណូលពីការនាំចេញឧស្ម័ន មានការកើនឡើង ៦០,៧ លានដុល្លារ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ហើយទីផ្សារចម្បងរបស់មីយ៉ាន់ម៉ា គឺប្រទេសចិន និងថៃ ។

បញ្ជាក់ផងដែរថា មីយ៉ាន់ម៉ា បានគ្រប់គ្រង់ប្រហែល ១៤% នៃតម្រូវការឧស្ម័នធម្មជាតិសរុបរបស់ប្រទេសថៃ តាមរយ:ការនាំចូលពីក្រុមហ៊ុន PTT Exporation and Production Pcl ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់ថៃមួយនេះ កំពុងធ្វើអាជីវកម្ម នៅក្នុងគម្រោងធំៗ ៣ នៅមីយ៉ាន់ម៉ាស្រាប់ មានដូចជា Yadana, Yetagun និង Zawtika ៕