កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi Corp បានជួបចរចាជាមួយក្រុមហ៊ុន Beijing Automotive Group Co ដើម្បីចាប់ដៃគ្នាក្នុងការផលិតរថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយពីBloomberg។

ក្រឡេកទៅអតីតកាលបន្តិច ពោលកាលពីឆ្នាំទៅ Xiaomi ធ្លាប់បាននិយាយថា នឹងចូលប្រឡូកលើវិស័យរថយន្តអគ្គិសនី ក៏ដូចជាព្យាយាមបង្កើតម៉ាកយីហោផ្សេងៗជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើបផងដែរ។

ជាមួយគ្នានោះ ក្រុមហ៊ុនខាងលើបានសន្យាថា នឹងបញ្ចេញរថយន្តអគ្គិសនីតំបូងបង្អស់របស់ខ្លួននៅពាក់កណ្ដាលឆ្នាំ ២០២៤ ស្របពេលកាលពីដើមឆ្នាំ Xiaomi ចាប់ផ្ដើមសាងសង់រោងចក្ររថយន្តតំបូងនៅទីក្រុងប៉េកាំង។

សូមជម្រាបដែរថា មូលហេតុដែល Xiaomi ចាំបាច់ត្រូវរកដៃគូផ្នែកផលិតរថយន្ត ដោយសារពួកគេមិនទាន់មានអាជ្ញាប័ណ្ណសម្រាប់ផលិតរថយន្តដោយខ្លួនឯងនៅឡើយ ហើយការស្នើសុំសិទ្ធត្រូវបានពន្យារពេលដោយបញ្ហាមួយចំនួន។ នេះបើតាមការចុះផ្សាយពី Bloomberg៕