កញ្ចប់ចំណាយសម្រាប់ឆ្នាំ ២០២៣ របស់ប្រទេសម៉ាឡេស៊ី អាចនឹងត្រូវទម្លាក់ឲ្យប្រើប្រាស់មុនកាលកំណត់ ដល់ទៅ ៣ សប្ដាហ៍មុន ហើយវាក៏ត្រូវបានអនុម័តយល់ព្រមពីនាយករដ្ឋមន្ត្រីផងដែរ។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា កាលបរិច្ឆេទតំបូងដែលនឹងអនុញ្ញាតឲ្យប្រើប្រាស់លុយនោះគឺ នៅថ្ងៃទី ២៨ តុលា ប៉ុន្តែវាត្រូវបានលើកមកនៅថ្ងៃទី ០៧ តុលាវិញ។

ដោយឡែកសារព័ត៌មាន Nasdaq ក៏បានរាយការណ៍ដែរថា មូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលសម្រេចប្រើប្រាស់លុយមុនកាលកំណត់ ដោយសារម៉ាឡេស៊ីមានបំណងចង់បង្កើនប្រាក់ចំណុលលើវិស័យផ្សេងៗ ក៏ដូចជារ៉ាប់រងការចំណាយលើម្ហូបអាហារ ប្រេងឥន្ធនៈ និងអគ្គិសនីដែលកំពុងឡើងថ្លៃ។
ប្រភពខាងលើបានបន្ថែមទៀតថា រដ្ឋាភិបាលរំពឹងថា នឹងត្រូវចំណាយយ៉ាងតិច ១៨ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ដែលជាចំនួនច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ។

សូមជម្រាបដែរថា សេដ្ឋកិច្ចនៃប្រទេសម៉ាឡេស៊ីបានកើនឡើង ៨,៩% នៅត្រីមាសទី ២ ដែលជាការកើនឡើងលឿនបំផុតប្រចាំឆ្នាំ ខណៈកត្តាសំខាន់ដែលជួយសម្រេចលទ្ធផលមួយនេះ បានមកពីតម្រូវការក្នុងស្រុក និងការនាំចេញផលិតផលដ៏មានសក្ដានុពល៕