អ្នកមានបំផុតទាំង ១០ រូប របូតលុយគ្រប់គ្នា ខណៈមហាសេដ្ឋីអាស៊ីខាតបង់តិចជាងគេ

អន្តរជាតិ

មិនខុសពីសប្ដាហ៍មុនឡើយ ពោល​បញ្ជី​មហាសេដ្ឋីមាន​បំផុត​លើលោក​ទាំង ១០​រូប នៅ​សប្ដាហ៍​នេះ​បន្ត​បង្ហាញ​សញ្ញា​អវិជ្ជមាន​ថែមទៀត ហើយ​មាន​តែ​មហាសេដ្ឋី​ឥណ្ឌា​ប៉ុណ្ណោះ​ដែល​កើន​ទ្រព្យសម្បត្តិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាំង Elon Musk, Jeff Bezos និង​សមាជិក​ឯទៀត​របូត​លុយ​អស់​រាប់​ពាន់​លាន​ដុល្លារ ខណៈ Gautam Adani និង Mukesh Ambani ទទួល​រងការ​ខាតបង់​តិច​ជាងគេ បើ​ធៀប​នឹង​សប្ដាហ៍​មុន។

យោង​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Forbes បាន​ឲ្យ​ដឹង​ថា Mukesh Ambani ខាតបង់​ប្រហែល ១០០ លាន​ដុល្លារ ខណៈ Guatam Adani ខាតបង់​ប្រហែល ៧០០ លាន​ដុល្លារ ស្របពេល​បុគ្គល​ផ្សេងៗ​រង​ការ​ខាតបង់​​ខ្ទង់​ពាន់​លាន​ដុល្លារ​ឯណោះ។

តទៅ​នេះ​គឺជា​បញ្ជី​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​គិត​ត្រឹម​ថ្ងៃទី ២៧ សីហា ២០២២៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៥៧,៣ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៦១,៧ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៥,៣ ពាន់​លាន​ដុល្លារ

4.  Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤០,១ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១១ ពាន់​លាន​ដុល្លារ

6. ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣,៨ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០០,៩ ពាន់​លាន​ដុល្លារ

8.  Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៤,៨ ពាន់​លាន​ដុល្លារ

8. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៤,៨ ពាន់​លាន​ដុល្លារ

10.Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩០,៨ ពាន់​លាន​ដុល្លារ៕