ជប៉ុន សន្យាផ្តល់ជូនទឹកប្រាក់ ៣០ ពាន់លានដុល្លារ ដល់ប្រទេសនៅទ្វីបអាហ្រ្វិក ដើម្បីគេចចេញពីឥទ្ធិពលរបស់ចិន

អន្តរជាតិ

ថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យាផ្តល់ជូនទឹកប្រាក់ចំនួន ៣០ ពាន់លានដុល្លារ សម្រាប់រយ:ពេល ៣ ឆ្នាំទៅកាន់ប្រទេសនៅក្នុងទ្វីបអាហ្វ្រិក សម្រាប់កិច្ចខំខិតប្រឹងប្រែងមួយ ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន ទៅលើទ្វីបមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែង នៅក្នុងសន្និសីទមួយជាវីដេអូ ដែលផ្តោលើការវិនិយោគរបស់ជប៉ុន ក្នុងការអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រិក រដ្ឋាភិបាលទីក្រុងតូក្យូ បានសន្យាថានឹងផ្តល់ជូនប្រាក់នេះ ដើម្បីជួយសម្រាលដល់ប្រទេសនៅទ្វីបអាហ្រ្វិក ដែលកំពុងប្រឈមមុខជាមួយនឹងការរំខាន ដែលបណ្តាលមកពីខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការកើនឡើងនៃអតិផរណា ចំពេលបរិយាកាសភូមិសាស្រ្តនយោបាយនៅតំបន់នេះ មានភាព​ស្មុគ​ស្មាញ​ ។

ការសន្យានេះផងដែរ បានធ្វើឡើង នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងទិ្វបអាហ្រ្វិក ជាមួយនឹងការវិនិយោគធំៗ ហើយក្រុមអ្នកសង្កេតការណ៍បានលើកឡើង ពីការព្រួយបារម្ភអំពីនិរន្តរភាពរយ:ពេលវែង នៃការខ្ចីប្រាក់របស់ប្រទេសនៅអាហ្រ្វិកមួយចំនួន ពីប្រទេសចិន ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីជប៉ុន បានសង្កត់ធ្ងន់ទៀតថា ការផ្តល់មូនិធិនេះ នឹងរួមបញ្ជូល ១ ពាន់លានដុល្លារផ្សេងទៀត នៅក្នុងកូតាពិសេសថ្មីមួយ ដែលត្រូវបានបង្កើតឡើយ ដោយប្រទេសជប៉ុន ក្នុងការលើកកម្ពស់កំណែទម្រង់ ដល់ការបង្រួបបង្រួមបំណុលប្រទេសនៅអាហ្វ្រិក ផងដែរ ។

គួរបញ្ជាក់ថា ពាណិជ្ជកម្មសរុបរបស់ប្រទេសជប៉ុន ជាមួយទ្វីបអាហ្រ្វិក គឺមានការកើនឡើងតិចតួច បើធៀបនឹងពាណិជ្ជកម្មទ្វីបនេះ ជាមួយប្រទេសចិន។ ហើយកាលពីឆ្នាំ ២០២០ ការនាំចេញរបស់អាហ្វ្រិកមកកាន់ ប្រទេសជប៉ុន មានទំហំ ៨,៦ ពាន់លានដុល្លារ ខណ:ការនាំចូលពីអាហ្វ្រិក មកជប៉ុនវិញ មានទំហំ ៧,៩ ពាន់លានដុល្លារ ៕