ទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ ប្រធានាធិបតីអាមេរិក គ្រោងអនុម័តលក់អាវុធមីស៉ីល ទៅឲ្យតៃវ៉ាន់

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន គ្រោងស្នើសុំឱ្យសភា អនុម័តលក់អាវុធក្នុងទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ ទៅឱ្យប្រទេសតៃវ៉ាន់ ដែលកំពុងស្ថិតក្នុងក្រោមក្រសែភ្នែកមហាយក្សចិន។ អាវុធដែលអាមេរិកគ្រោងនឹងអនុម័ត រួមមាន មីស៊ីលប្រឆាំងនាវាចម្បាំង ៦០ដើម និងមីស៊ីលបំពាក់លើយន្ដហោះចម្បាំង ១០០ដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Politico បានស្រង់សម្តីមន្ត្រីអាមេរិក ៣រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឱ្យដឹងថា កញ្ចប់អាវុធដែលកំពុងស្ថិតនៅក្នុងដំណាក់ដំបូងនៅឡើយ រួមមាន មីស៊ីល ហាពូន (Harpoon) ៦០ដើម មានតម្លៃ ៣៥៥លានដុល្លារ មីស៊ីលបំពាក់លើយន្ដហោះចម្បាំង សាយវីនដឺ (Sidewinder) ១០០ដើម មានតម្លៃ ៨៥.៦លានដុល្លារ និងប្រព័ន្ធរ៉ាដាស៊ើបការណ៍មួយគ្រឿងក្នុងតម្លៃ ៦៥៥.៤លានដុល្លារ។

យ៉ាងណា បើតាមប្រភពដដែល មីស៊ីល Sidewinder ក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការបំពាក់លើយន្ដហោះចម្បាំង F-16 របស់ តៃវ៉ាន់។

ការណ៍ដែលមានផែនការលក់អាវុធទៅឲ្យប្រទេស តៃវ៉ាន់ ទំនងកើតមានឡើងនៅចំពេលភាពតានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ កំពុងឡើងកម្ដៅខ្លាំង ចាប់តាំងពីប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់កាលពីដើមខែសីហាកន្លងទៅ ដោយបន្សល់នៅបន្ទល់សង្ស័យជាច្រើនទុកឲ្យមហាយក្សចិនធ្វើព្យុះភ្លៀងពង្រាយយន្តហោះចម្បាំង និងធ្វើសមយុទ្ធនានាបង្ហាញបង្ហាញសាច់ដុំ អួតដាក់អាមេរិកផងដែរ៕