ថ្មីៗនេះ មហាសេដ្ឋីមានបំផុតនៅអាស៊ី Gautam Adani បានក្លាយជាមហាសេដ្ឋីមានបំផុតលើលោកទី ៣ បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកកើនច្រើនជាងប្រធានក្រុមហ៊ុន LVMH លោក Bernard Arnault។ នេះបើតាមការចុះផ្សាយពី Bloomberg Billionaire Index។
ប្រភពដដែលបានអះអាងទៀតថា មហាសេដ្ឋីឥណ្ឌាបច្ចុប្បន្នគឺមានទំហំទ្រព្យសម្បត្តិប្រមាណ ១៣៧ ពាន់លានដុល្លារអាមេរិក ខណៈ Elon Musk និង Jeff Bezos គឺឈរនៅកំពូលតារាងនៃបញ្ជីអ្នកមានរៀបរៀងដោយ Bloomberg។
សូមជម្រាបដែរថា តាំងពីមានបញ្ហាសុខភាពជាសកលមក ទ្រព្យសម្បត្តិរបស់ Adani បែរជាកើនឡើងឥតឈប់ឈរ ខណៈមុខជំនួញរបស់លោកប្រព្រឹត្តទៅយ៉ាងរលូន រហូតផ្ដួល Mukesh Ambani ជាអ្នកមានបំផុតនៅអាស៊ី និងថ្មីៗនេះក្លាយជាមហាសេដ្ឋីមានបំផុតលើលោកទី ៣ ថែមទៀត៕