កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសបិទផ្សារលក់គ្រឿងអេឡិចត្រូនិកធំបំផុតលើលោក ដែលមានទីតាំងនៅទីក្រុង Shenzhen និងថែមទាំងបិទមធ្យោបាយធ្វើដំណើរសាធារណៈនៅក្បែរៗនោះផងដែរ បន្ទាប់ពីរកឃើញករណីកូវីដ ១៩ មួយចំនួននៅទីនោះ។ នេះបើតាមការចុះផ្សាយពី CNN។

ចំពោះប្រជាជនដែលរស់នៅតំបន់នោះ គឺនឹងមិនអនុញ្ញាតឲ្យចេញក្រៅផ្ទះឡើយ លុះត្រាតែដល់ពេលកំណត់ធ្វើតេស្តកូវីដ ១៩ ប៉ុណ្ណោះ ខណៈក្រុមគ្រូពេទ្យនឹងធ្វើការតាមដានអាការៈរបស់ពួកគេជាប្រចាំថ្ងៃរហូតដល់ថ្ងៃព្រហស្បតិ៍។

សូមជម្រាបដែរថា តំបន់ Huaqiangbei គឺជាទីប្រជុំជនប្រមូលផ្ដុំដោយមនុស្សកកកុញ និងហាងលក់គ្រឿងអេឡិចត្រូនិករាប់ពាន់ហាង ហើយគ្រប់អាជីវកម្មនៅតំបន់នេះនឹងតម្រូវឲ្យផ្អាកលក់បណ្ដោះអាសន្នរហូតដល់ថ្ងៃព្រហស្បតិ៍ លើកលែងតែផ្សារទំនើប ឱសថស្ថាន និងមន្ទីរពេទ្យប៉ុណ្ណោះដែលអាចដំណើរការបាន ខណៈភោជនីយដ្ឋានវិញតម្រូវឲ្យតែខ្ចប់ម្ហូបប៉ុណ្ណោះ។

គួសរំលឹកដែរថា ប្រទេសចិនគឺជាប្រទេសមួយដែលនៅតែប្រកាន់ខ្ចប់វិធានការ Zero-Covid ជាមួយនឹងចំណាត់ការតឹងរ៉ឹងបំផុត ដូចជាការធ្វើតេស្តច្រើនតង់ ការធ្វើចត្តាឡឺស័កច្រើនថ្ងៃ និងការបិទទីក្រុងទ្រង់ទ្រាយធំជាដើម៕