ថៃគ្រោងទាញចំណូល ១១ ពាន់លានដុល្លារ ពីវិស័យទេសចរណ៍នៅឆមាសទី ២

អន្តរជាតិ

ដូចដែលប្រិយមិត្តធ្លាប់​បាន​ដឹងហើយ​ថា ប្រទេស​ថៃ​បាន​បន្ធូរបន្ថយ​លើ​ការ​ពង្រឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ដូចជា លែង​តម្រូវ​ឲ្យ​មាន​ការ​ធ្វើចត្តាឡឺស័ក​រយៈពេល​យូរ​ជាដើម ក្នុង​ការ​ធ្វើ​ដំណើរកម្សាន្ត​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ថៃ​បាន​ទម្លាយ​ថា ពួកគេ​មាន​គម្រោង​ទាញ​យក​ប្រាក់​ចំណូល​យ៉ាងច្រើន​ពី​វិស័យទេសចរណ៍ អំឡុងពេល​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​កូវីដ ១៩ នេះ ប្រមាណ ៤០០ ពាន់​លាន​បាត ឬ​ប្រហែល ១១ ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី ២ ឆ្នាំ ២០២២ នេះ។

ជាការពិត រយៈពេល ៨ ខែ​តំបូង​នៃ​ឆ្នាំ ២០២២ ចំនួន​ភ្ញៀវទេសចរណ៍​ដែល​បាន​មក​កំសាន្ត​នៅ​ប្រទេស​ថៃ​មាន​រហូត​ដល់ ៤ លាន​នាក់ ខណៈ​រដ្ឋាភិបាល​មាន​បំណង​ចង់​អូសទាញ​ភ្ញៀវទេសចរណ៍​ឡើងវិញ​ក្នុង​ចំនួន​ប្រមាណ ១០ លាន​នាក់​មុនដាច់ឆ្នាំ ២០២២។

ក្នុង​ចំណោម​ភ្ញៀវទេសចរណ៍​ទាំងអស់ ភាគច្រើន​មក​ពី​បណ្ដា​ប្រទេស​ដូចជា ម៉ាឡេស៊ី ឥណ្ឌា និង​សិង្ហបុរី ហើយ​ប្រាក់ចំណូល​សរុប​រយៈពេល ៨ ខែ​ពី​វិស័យទេសចរណ៍ គឺ​ទទួល​បាន​ប្រមាណ​ជិត ៥ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA៕