ដូចប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា ប្រទេសចិនមានវិធានការតឹងរ៉ឹងបំផុតក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ ១៩ ហើយថ្មីៗនេះរដ្ឋាភិបាលខេត្ត Sichuan បានសម្រេចបិទទីក្រុង Chengdu ទាំងមូលដែលមានប្រជាជនប្រមាណ ២១,២ លាននាក់ ក្រោយរកឃើញកូវីដ ១៩។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា អាជ្ញាធរប្រចាំតំបន់នឹងធ្វើការបិទទីក្រុងរយៈពេល ៤ ថ្ងៃ ដោយមានការធ្វើតេស្តរកកូវីដ ១៩ ទូទាំងទីក្រុង ខណៈការអនុវត្តនឹងធ្វើឡើងចាប់ពីម៉ោង ៦ ល្ងាចក្នុងស្រុកថ្ងៃទី ០១ កញ្ញាតទៅ។

ក្នុងនោះផងដែរ អាជ្ញាធរនឹងអនុញ្ញាតឲ្យក្នុងមួយគ្រួសារមានសមាជិកម្នាក់មានសិទ្ធក្នុងការចេញពីផ្ទះ ដើម្បីទៅទិញរបស់របរប្រើប្រាស់ចាំបាច់អំឡុងពេលធ្វើការ Lockdown មួយនេះ។

សូមជម្រាបដែរថា ទីក្រុង Chengdu គឺជាទីក្រុងធំបំផុតទី ២ បន្ទាប់ពីទីក្រុងសៀងហៃដែលរដ្ឋាភិបាលបានសម្រេចបិទទីក្រុងពាណិជ្ជកម្មលំដាប់ពិភពលោកមួយនេះរយៈពេល ២ ខែពេញកាលពីដើមឆ្នាំ៕