ចិនថ្កោលទោស UN ដែលចោទប្រកាន់ខ្លួន ពីបទរំលោភសិទ្ធមនុស្សនៅក្នុងប្រទេស

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ អង្គការសហប្រជាជាតិ​បាន​ចេញលិខិត​ថ្លែងការណ៍​មួយ​អះអាង​ថា មាន​ករណី​រំលោភ​បំពាន​សិទ្ធមនុស្ស​នៅ​ខេត្ត​ស៊ីងជាំង ប្រទេស​ចិន ដូចជា​មាន​ការ​បង្ខំ​មនុស្ស​ឲ្យ​ធ្វើការ​លើសម៉ោង និងប្រើអំពើហិង្សា​ជាដើម ខណៈ​រដ្ឋាភិបាល​មិន​អើពើ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ហើយ រដ្ឋាភិបាល​ចិន​បាន​ចេញ​លិខិត​ច្រានចោល​ព័ត៌មាន​ខាងលើ​ទាំងស្រុង និង​បាន​ថ្កោលទោស UN ថា ចេញ​សេចក្ដី​រាយការណ៍​មិនពិត ហើយ​ចចាមអារ៉ាម​ខាងលើ​គឺ​ជា​រឿង​ដែល​ចេញ​ពី​មាត់​អាមេរិក និង​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ប៉ុណ្ណោះ។

“​ឯកសារ​រិះគន់​ដែល​អ្នក​បាន​និយាយ គឺ​ជា​ការ​រៀបចំ​ឡើង​ដោយ​អាមេរិក និង​ប្រទេស​លោកខាងលិច​មួយ​ចំនួន ដែលនេះ​គឺជា​រឿង​ប្រឌិត​ និង​ខុសច្បាប់​ទាំងស្រុង។ របាយការណ៍​នេះ​ជា​ព័ត៌មាន​មិន​ពិត ហើយ​វា​ជា​ឧបករណ៍​នយោបាយ​ដែល​បម្រើ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​លោកខាងលិច​ក្នុង​ការ​ប្រើ​ Xinjiang ដើម្បី​គ្រប់គ្រង​ប្រទេស​ចិន”។ នេះ​បើតាម​សម្ដី​អ្នកនាំពាក្យ​ក្រសួងការបរទេស Wang Wenbin បាន​និយាយ។

បន្ថែម​ពី​នោះ​លោក​ Wang ថែម​ទាំង​បាន​ថ្កោលទោស​ការិយាល័យសិទ្ធ UN ទៀត​ថា បាន “ធ្លាក់ខ្លួនក្លាយជាចោរ និងអ្នកសមគំនិតរបស់អាមេរិក និងបស្ចិមប្រទេស” ហើយ​របាយការណ៍​ចោទ​សកម្មភាព​របស់​ប្រទេស​ចិន​ថា ជា​ការប្រល័យពូជសាសន៍​ស​បង្ហាញ​ពី សន្ដាន​ភូតកុហក​របស់​ពួកគេ។ នេះ​បើតាម​ការ​ចុះផ្សាយពី​ CNA៕