លោក Mukesh Ambani គឺជាស្ដេចត្រាញ់លើវិស័យពាណិជ្ជកម្មរាប់ពាន់លានដុល្លារ និងជាមហាសេដ្ឋីមានបំផុតម្នាក់ប្រចាំប្រទេសឥណ្ឌាផងដែរ ពោលជាអ្នកមានដាច់គេបន្ទាប់ពីលោក Gautam Adani។

ថ្មីៗនេះ Mashable បានរាយការណ៍ថា មហាសេដ្ឋីវ័យ ៦៥ ឆ្នាំបានសម្រេចប្រកាសពីការផ្ទេរមុខជំនួញតម្លៃរាប់រយពាន់លានដុល្លារទៅកាន់អ្នកជំនាន់ក្រោយ នៅក្នុងការថ្លែងសន្ទរកថាក្នុងកម្មវិធីគម្រប់ខួប ៤៥ ឆ្នាំនៃកិច្ចប្រជុំទូទៅរបស់ក្រុមហ៊ុនដែលបានធ្វើឡើងនៅថ្ងៃទី ២៩ សីហាកន្លងទៅ។

ក្នុងនោះលោកបានបញ្ជាក់ថា កូនភ្លោះ Akash Ambani និង Nita Ambani នឹងក្លាយជាអ្នកស្នងមុខជំនួញលើវិស័យទូរគមនាគមន៍ និងវិស័យលក់ទំនិញផ្សេងៗ ស្របពេលកូនពៅ Anant Ambani នឹងគ្រប់គ្រងលើវិស័យថាមពលនៃក្រុមហ៊ុនមេ Reliance Industries។

បន្ថែមពីនោះ មហាសេដ្ឋីខាងលើបានអះអាងថា កូនៗទាំង ៣ របស់លោកគឺសុទ្ធតែមានទស្សនវិស័យខ្ពស់លើការរកស៊ី ហើយពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងធ្វើការជាមួយក្រុមការងារជំនាន់ក្រោយដែលមានចក្ខុវិស័យល្អៗជាមិនខាន៕