តុលាការកំពូល សម្រេចដាក់ទោស អ៊ុងសាន​ ស៊ូជី ជាប់ពន្ធនាគារ ៣ ឆ្នាំបន្ថែម ពីបទបន្លំសន្លឹកឆ្នោត

អន្តរជាតិ

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាង ស៊ូជី ត្រូវបានតុលាករកំពូល រកឃើញថាមានពិរុទ្ធពីបទក្លែងបន្លំ ការបោះឆ្នោត កាលពីថ្ងៃសុក្រ ទី ២ កញ្ញា ហើយត្រូវបានចៅក្រមសម្រេចកាត់ទោស ឱ្យជាប់ពន្ធនាគាររយ:ពេល ៣ ឆ្នាំបន្ថែមទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ស្រ្តីដែលធ្លាប់បានឈ្នះពានរង្វាន់ណូបែលរូបនេះ ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារ ដោយកម្លាំងយោធា កាលពីដើមឆ្នាំមុន ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយ:ពេល ១៧ ឆ្នាំ ។

ប៉ុន្តែ កាលពីថ្ងៃសុក្រកន្លងទៅ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេវិនិច្ឆ័យថា បានប្រព្រឹត្តិខុស ជុំវិញការក្លែងបន្លំ នៅក្នុងការបោះឆ្នោតសកល នៅខែវិច្ឆិកា ឆ្នាំ ២០២០ នៅពេលដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី បានឈ្នះសំឡេងឆ្នោតច្រើនលើសលុបពេក។

អ្នកនាំពាក្យក្រុមប្រឹក្សា របស់យោធាកាន់អំណាច មិនបានឆ្លើយតប ចំពោះសំណើសុំឱ្យធ្វើអត្ថាធិប្បាយ ជុំវិញការចោទប្រកាន់ទៅលើលោកស្រី អ៊ុងសាន ស៊ូធី ឡើយ ។

គួរឱ្យដឹងថា យោធា ដែលដឹកនាំដោយឧត្តម​សេនីយ៍ Min Aung Hlaing បានធ្វើរដ្ឋប្រហារដណ្តើមអំណាច នៅខែកុម្ភ: ឆ្នាំ ២០២១ ដើម្បីផ្តួលរំលំគណបក្សកាន់អំណាច NLD របស់លោកស្រី ស៊ូជី នៅប៉ុន្មានខែ ក្រោយពីការបោះឆ្នោត ដោយអះអាងថា មានករណីក្លែងបន្លំ ដែលមិនមានស៊ើបអង្កេតត្រឹមត្រូវ។ តែទោះជាយ៉ាងណា គណបក្ស NLD បានបដិសេធចំពោះការចោទប្រកាន់នេះ ហើយនិយាយថា បក្សរបស់ខ្លួន ឈ្នះសំឡេងឆ្នោត ដោយយុត្តិធម៌ ៕