សប្ដាហ៍បន្ទាប់ពីរត់ភៀសខ្លួនចេញពីប្រទេស ៧សប្តាហ៍កន្លងទៅដោយសារចិបត្តិសេដ្ឋកិច្ច និងផ្ទុះបាតុកម្មទ្រង់ទ្រាយធំក្នុងប្រទេសស្រីលង្កា ឥឡូវនេះ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា បាននិវត្តន៍ចូលមកប្រទេសវិញហើយទាំងព្រឹកព្រលឹមនាថ្ងៃសៅរ៍នេះ។
សារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី៣នេះ ចុះផ្សាយថា លោក រ៉ាចាប៉ាកសា បានធ្វើដំណើរទៅដល់គេហដា្ឋនរបស់លោកក្នុងរដ្ឋធានីកូឡុំបូ។
យ៉ាងណា មកទល់នឹងពេលនេះ លោក រ៉ាចាប៉ាកសា មិនទាន់បកស្រាយដោយផ្ទាល់មាត់នៅឡើយជុំវិញ ថាតើហេតុអ្វីបានជាលោកភៀសខ្លួន ចេញពីប្រទេសកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗកន្លងទៅនេះនោះទេ និងតើហេតុអ្វីបានជាសម្រេចចិត្តត្រឡប់ចូលស្រុកវិញនាពេលនេះដែរ។
គួររំលឹកថា បន្ទាប់ពីកើតមានវិបត្តិសេដ្ឋកិច្ច-សង្គមក្នុងប្រទេស លោក រ៉ាចាប៉ាកសា បានចាក់ចេញពីប្រទេសស្រីលង្កា នាពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២នេះ ដោយទៅកាន់ប្រទេសម៉ាល់ឌីវ និងសិង្ហបុរី ក្រោយក្រុមបាតុករសម្រុកចូលការិយាល័យប្រធានាធិបតីរបស់លោក រ៉ាចាបាក់សា។
នៅពេលរត់ភៀសខ្លួនខ្លួន នៅសិង្ហបុរី លោកបានសម្រេចចិត្តលាលែងចេញពីតំណែង ហើយបន្តធ្វើដំណើរទៅកាន់ប្រទេសថៃ ជាទីដែលលោកបានដាក់ញត្តិទៅកាន់ប្រធានាធិបតីស្រីលង្កាសព្វថ្ងៃ គឺលោក រ៉ានីល វីគ្រីមេស៉ីងហ្កេ ដើម្បីជួយសម្រួលឱ្យលោកបានត្រឡប់ចូលស្រុកវិញ។
ខណៈដែលនៅថ្ងៃសៅរ៍ ទី៣ កញ្ញានេះ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា បាននិវត្តន៍ចូលមកប្រទេសវិញហើយ៕