លោក Cyrus Mistry បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងវ័យ ៥៤ ឆ្នាំ ខណៈហេតុការណ៍មួយនេះបានកើតឡើងនៅជិតទីក្រុង Mumbai កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចុះផ្សាយពី Bloomberg UK។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបដែរថា ក្នុងហេតុការណ៍ដ៏រន្ធត់មួយនោះ មានមនុស្ស ២ នាក់បានស្លាប់ ខណៈអ្នករួមដំណើរ ២ នាក់ផ្សេងទៀតរងរបួសធ្ងន់ ហើយបច្ចុប្បន្នកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យ។ នេះបើតាមការអះអាងពីប៉ូលិស Balasaheb Yamgar។

គួររំលឹកដែរថា លោក Mistry ធ្លាប់ជាប្រធានក្រុមហ៊ុនធំបំផុតនៅឥណ្ឌាគឺ Tata Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយមានមុខជំនួញរាប់មិនអស់ទូទាំងពិភពលោក ខណៈមហាសេដ្ឋីម្នាក់នេះមានទ្រព្យសម្បត្តិសរុបប្រមាណ ១០ ពាន់លានដុល្លារ៕