មេដឹកនាំរបបយោធាមីយ៉ាន់ Min Aung Hlaing បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាលើកទី ២ កាលពីថ្ងៃទី ០៥ កញ្ញាកន្លងទៅ ខណៈដំណើរទស្សនកិច្ចលើកទី ១ ទើបនឹងបញ្ចប់មិនទាន់បាន ២ ខែស្រួលបួលផង។ នេះបើតាមការចុះផ្សាយពី CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរជម្រាបដែរថា រុស្ស៊ីគឺជាប្រទេសមួយដែលគាំទ្ររបបយោធាមីយ៉ាន់ម៉ា ស្របពេលប្រទេសជាច្រើនជុំវិញសកលលោកបានថ្កោលទោសពីវិធីសាស្ត្រក្នុងការធ្វើរដ្ឋប្រហាររបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។

ដោយឡែក ទំនាក់ទំនងទ្វេភាគីរវាងមីយ៉ាន់ម៉ា និងរុស្ស៊ីក៏នៅតែរក្សាបានចំណងមិត្តភាពរឹងមាំផងដែរ ពោលរុស្ស៊ីតែងតែផ្ដល់ជូននូវវ៉ាក់សាំងកូវីដ ១៩ សម្រាប់មីយ៉ាន់ម៉ា ស្របពេលភាគីម្ខាងទៀតក៏មានគម្រោងនាំចូលប្រេងសាំងពីរុស្ស៊ីផងដែរ៕