កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីបង់ក្លាដេស លោកស្រី Sheikh Hasina បានប្រកាសពីដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ប្រទេសឥណ្ឌាដែលជាដៃគូពាណិជ្ជកម្មកាន់ឆ្នាំ និងជាប្រទេសជិតខាងផង។

ឆ្លៀតពេលធ្វើដំណើរទស្សនកិច្ចមួយនេះ លោកស្រីក៏បានស្កាត់ទៅជួបមហាសេដ្ឋីមានបំផុតនៅអាស៊ីគឺលោក Gautam Adani ដែលជាអ្នកជំនួញធំបំផុតមួយរូបលើលោក កាលពីថ្ងៃច័ន្ទ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានបង់ក្លាដេស។

ក្នុងជំនួបរវាងមហាសេដ្ឋីមានបំផុតប្រចាំទ្វីប និងថ្នាក់ដឹកនាំបង់ក្លាដេស ស្ថាបនិក Adani Group បានពោលសរសើរពីសមត្ថភាពរបស់លោកស្រី Hasina ដែលមានចក្ខុវិស័យយ៉ាងល្អប្រសើរសម្រាប់ប្រទេស។ នេះបើតាមការបង្ហោះសារដោយផ្ទាល់លើគណនី Twitter របស់លោក។

សូមជម្រាបដែរថា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេសទៅកាន់ឥណ្ឌា គឺដើម្បីពិភាក្សាលើការពង្រីកការជួញដូរពាណិជ្ជកម្មលើគ្រប់វិស័យរាប់បញ្ចូលទាំងផ្នែក សុវត្ថិភាព ពាណិជ្ជកម្ម រវាងពាណិជ្ជកម្ម ថាមពល រវាងថាមពល ការដឹកជញ្ជូន រវាងការតភ្ជាប់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិស័យការពារជាតិ ទន្លេ និងកិច្ចការសមុទ្រ ក្នុងចំណោមកិច្ចការផ្សេងៗទៀត៕