កាលពីថ្ងៃទី ០៥ កញ្ញាកន្លងទៅ ថ្នាក់ដឹកនាំមកពីទ្វីបអាហ្វ្រិកបានជួបប្រជុំដើម្បីតបត ក៏ដួចជាស្នើសុំឲ្យប្រទេសដែលមានជាងខ្លួន ចេញមុខដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុឲ្យបានប្រសើរជាងនេះ ដោយចេញជាថវិកាច្រើនជាងពួកគេជាដើម។
តួយ៉ាង ប្រទេសនៅទ្វីបអាហ្វ្រិកមានបំណងចង់រកចំណូលប្រមាណ ២៥ ពាន់លានដុល្លាពីវិនិយោគិនក្នុងរយៈពេល ៣ ឆ្នាំខាងមុខ សម្រាប់គ្រោងការណ៍សំខាន់ៗដូចជា ពង្រឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍បន្ថែមលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាដើម។
យ៉ាងណា ដើម្បីអាចសម្រេចគោលបំណងខាងលើបាន ប្រទេសនៅទ្វីបអាហ្វ្រិកចាំបាច់ត្រូវទទួលបានការឧបត្ថម្ភ និងវិនិយោគិនខ្នាតយក្សពីប្រទេសអ្នកមាន ដូច្នេះពួកគេបានទទូចសុំឲ្យប្រទេសអ្នកមានជាច្រើនបង្កើនទំហំវិនិយោគមកកាន់ទ្វីបអាហ្វ្រិក ក៏ដូចជាជួយដល់បញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។
សូមជម្រាបដែរថា កាលពីឆ្នាំទៅថ្នាក់ដឹកនាំពិភពលោកបានជំនុំគ្នាក្នុងការស្វែងរកដំណោះស្រាយលើកត្តាបម្រែបម្រួលអាកាសធាតុ ដោយព្រមព្រៀងនឹងបង្កើនទំហំមូលនិធិសម្រាប់គ្រោងការ Adaptation Projects សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ឲ្យដល់ ៤០ ពាន់លានដុល្លារ/ឆ្នាំ រហូតដល់ឆ្នាំ ២០២៥។
ប៉ុន្តែកាលពីថ្ងៃច័ន្ទកន្លងទៅ ថ្នាក់ដឹកនាំប្រទេសជាច្រើនបានអវត្តមាន ស្របពេលប្រទេសបារាំង ចក្រភពអង់គ្លេស ន័រវែស និងដាណឺម៉ាកបានបរិច្ចាគទឹកប្រាក់សរុបប្រមាណត្រឹម ៥៥ លានដុល្លារ ជាហេតុធ្វើឲ្យថ្នាក់ដឹកនាំអាហ្វ្រិកបង្ហាញការខកចិត្តជាខ្លាំង៕