រដ្ឋមន្ត្រីជាន់ខ្ពស់អង់គ្លេស ២ រូប​លាលែងតំណែង ក្រោយ Liz Truss ក្លាយជានាយករដ្ឋមន្ត្រីថ្មី

អន្តរជាតិ

ថ្មីៗនេះ លោកស្រី Priti Patel បានស្នើសុំលាលែងចេញពីតំណែងជារដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស បន្ទាប់ពី លោកស្រី Liz Truss ត្រូវបានប្រកាសជាផ្លូវការថា នឹងឡើងកាន់តំណែងជាមេដឹកនាំថ្មីរបស់គណបក្សអភិរក្សនិយម ហើយក៏នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីចក្រភពអង់គ្លេសផងដែរ ។ នេះបើយោងតាមសារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃអង្គារនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថាលោកស្រី Patel បានប្រកាសពីការសម្រេចចិត្តរបស់នាង នៅក្នុងលិខិតមួយ ដែលផ្ញើទៅកាន់អតីតនាយករដ្ឋមន្ត្រី លោក Boris Jonhson ដោយនិយាយថានាង នឹងមិនផ្តល់ការគាំទ្រដល់លោកស្រី Truss សម្រាប់ការឡើងកាន់តំណែងនេះឡើយ ។

ហើយមិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ ដែលបានចុះផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា លោកស្រី Patel ត្រូវបានគេរំពឹងថាស្ថិតនៅក្នុងចំណោមមន្ត្រីផ្សេងទៀតរបស់អង់គ្លេស ដែលអាចនឹងត្រូវផ្លាស់ប្តូរតំណែង នៅពេលលោកស្រី Truss ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយចាប់ផ្តើមរុះរើក្រុមរដ្ឋមន្រ្តីថ្មីរបស់ខ្លួន ។

ទន្ទឹមនឹងនេះ លោកស្រី Nadine Dorries ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អតីតនាយករដ្ឋមន្ត្រី លោក Jonhson ក៏កំពុងចុះចេញពីតំណែងផងដែរ បន្ទាប់ពីលោកស្រី បានដឹកនាំនាយករដ្ឋានវប្បធម៌ចាប់តាំងពីឆ្នាំ ២០២១ មក ។

បញ្ជាក់ផងដែរថា លោកស្រី Dorries បានពិចារណាបន្តធ្វើជាលេខាធិការវប្បធម៌បន្តទៀត ប៉ុន្តែយ៉ាងក៏ដោយ លោកស្រីបានសម្រេចចិត្តរួមទៅហើយ ក្នុងការលាលែងចេញពីតំណែងនេះ ដើម្បីវិលត្រលប់ទៅសរសេរសៀវភៅវិញ បន្ទាប់ពីការឡើងកាន់តំណែងរបស់លោកស្រី Liz Truss ជានារដ្ឋមន្ត្រីថ្មី ៕