រដ្ឋាភិបាលជប៉ុន នឹងចំណាយទឹកប្រាក់ប្រមាណ ១,៦៥ ពាន់លានយ៉េន ឬប្រមាណ ១២ លានដុល្លារ សម្រាប់ការរៀបចំពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលបាននិយាយថា ថ្លៃចំណាយលើកងអង្គរក្សនឹងកើនឡើងដល់ ៨០០ លានយ៉េន ខណៈការស្វាគមន៍គណប្រតិភូបរទេសដែលនឹងចូលរួមពិធីបុណ្យសព នឹងកើនដល់ ៦០០ លានយ៉េន។ នេះបើតាមប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រកាស។

សូមជម្រាបដែរថា ភ្ញៀវប្រហែល ៦ ០០០ នាក់ រួមទាំងឥស្សរជនបរទេសផង ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីមួយនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកញ្ញានៅសាល Nippon Budokan ទីក្រុងតូក្យូ៕