អតីតស្ត្រីមានបំផុតនៅអាស៊ី ខ្ទាតដល់បាតតារាងបញ្ជីមហាសេដ្ឋីអចលនទ្រព្យមានដាច់គេលើលោក

អន្តរជាតិ

វិស័យអចលនទ្រព្យ ត្រូវបានចាត់ទុកថាជាប្រភពចំណូលដ៏ធំបំផុតមួយ និងមានការរីកដុះដាលខ្លាំង នៅទូទាំងសកលលោក ហើយហេតុដូច្នេះហើយ ទើបធ្វើឱ្យមានមហាសេដ្ឋីជាច្រើន កំពុងឈរជើងរកស៊ី នៅក្នុងវិស័យនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា កាលពីអត្ថបទមុន ឧកញ៉ាញូវបានចុះផ្សាយរួចម្តងហើយ នូវអត្ថបទដែលបានបង្ហាញពីស្តេចត្រាញ់អចលនទ្រព្យមានបំផុត ១០ រូបលើពីភពលោក ហើយក៏បានបង្ហាញពីទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនោះផងដែរ ។

គួរឱ្យដឹងថា បច្ចុប្បន្ននេះ ខណ:ពេលដែលវិបត្តិហិរញ្ញវត្ថុនៅក្នុងប្រទេសចិន កំពុងតែធ្លាក់ចូលទៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលបានធ្វើឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យ នៅក្នុងប្រទេសនេះ មានការប្រែប្រួលយ៉ាងខ្លាំង តួរយ៉ាងដូចជាលោកស្រី Yang Huiyan ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន Country Garden ត្រូវបានរបូតចេញពីតំណែងជាស្រ្តីមានដាច់គេបំផុត នៅអាស៊ី ក្រោយបាត់បង់ទ្រព្យសម្បត្តិសរុបអស់ជាងពាក់កណ្តាល ។

ដោយឡែកសម្រាប់ថ្ងៃនេះ យើងក្រឡេកមកមើល ពីទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យកំពូលៗ លើពិភពលោក ថាមានការការប្រែប្រួលបែបណាខ្លះ បើធៀបនឹងរយ:ពេល កាលពី ៣ ខែមុន ។

១, Li Ka-shing ជនជាតិ​ចិន​ហុងកុង ក្រុមហ៊ុន​គោល Cheung Kong មាន​ទ្រព្យសម្បត្តិ​សរុប ៣៤,៧ ពាន់លានដុល្លា កើនឡើងពី ៣៣ ពាន់​លាន​ដុល្លារ

២, Lee Shau-kee ជនជាតិចិន ក្រុមហ៊ុន​គោល Henderson Land មាន​ទ្រព្យសម្បត្តិ​សរុប ២៩,៧ ពាន់លានដុល្លារ កើនឡើងពី ២៧ ពាន់​លាន​ដុល្លារ

៣, Peter Woo Kwong-ching ជនជាតិ​ចិន​ហុងកុង ក្រុមហ៊ុន​គោល Wheelock មាន​ទ្រព្យសម្បត្តិ​សរុប ១៧,៤ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៨ ពាន់​លាន​ដុល្លារ

៤, Donald Bren ជនជាតិ​អាមេរិក ក្រុមហ៊ុន​គោល Irvine Company មាន​ទ្រព្យសម្បត្តិ​សរុប ១៦,២ ពាន់លានដុល្លារ កើនឡើងពី ១៥ ពាន់​លាន​ដុល្លារ

៥, Joseph Lau Luen-hung ជនជាតិ​ចិន​ហុងកុង ក្រុមហ៊ុន​គោល Chinese Estate មាន​ទ្រព្យសម្បត្តិ​សរុប ១៣,៥ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៤ ពាន់​លាន​ដុល្លារ

៦,​ Wang Jianlin ជនជាតិ​ចិន​ ក្រុមហ៊ុន​គោល Wanda មាន​ទ្រព្យសម្បត្តិ​សរុប ១១,៩ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៧ ពាន់​លាន​ដុល្លារ

៧, Hugh Grosvenor ជនជាតិ​អង់គ្លេស ក្រុមហ៊ុន​គោល Grosvenor មាន​ទ្រព្យសម្បត្តិ​សរុប ១១,៦ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៦ ពាន់​លាន​ដុល្លារ

៨, Wu Yajun ជនជាតិ​ចិន​ ក្រុមហ៊ុន​គោល Longfor មាន​ទ្រព្យសម្បត្តិ​សរុប ១១,១ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៧ ពាន់​លាន​ដុល្លារ

៩, Li Hua ជនជាតិ​ចិន​ ក្រុមហ៊ុន​គោល Excellence មាន​ទ្រព្យសម្បត្តិ​សរុប ៩,៦ ពាន់លានដុល្លារ ធ្លាក់ចុះពី ១១ ពាន់​លាន​ដុល្លារ

១០, Yang Huiyan ជនជាតិ​ចិន​ ក្រុមហ៊ុន​គោល Country Garden មាន​ទ្រព្យសម្បត្តិ​សរុប ៩,៤ ពាន់លានដុល្លារ ធ្លាក់ចុះពី ២៦ ពាន់​លាន​ដុល្លារ

បញ្ជាក់ផងដែរថា ទិន្នន័យដែលបានបង្ហាញខាងលើ គឺទទួលបានពីសារព័ត៌មាន Forbes , Bloomberg , INF គិតត្រឹមថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ ៕