ក្រុមហ៊ុន WHA ចាប់ដៃជាមួយ BYD សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅថៃ

អន្តរជាតិ

ក្រុមហ៊ុន WHA Group ដែលជំនាញ​ខាង​អភិវឌ្ឍន៍​អចលនទ្រព្យ បាន​ប្រកាស​កាលពី​ថ្ងៃអង្គារ​ថា ខ្លួន និង​ក្រុមហ៊ុន​ចិន BYD កំពុង​ពិចារណា​លើ​ការ​ប្រកាសពី​ផែនការ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនីនៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ធ្វើ​សន្និសិទកាសែត​ស្ដី​ពី​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ទាំង ២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃព្រហស្បតិ៍ ក៏​ដូចជា​បង្ហើប​ពី​គម្រោង​នៃ​ការ​សាងសង់​រោងចក្រ​មួយ​នេះ​នៅ​ទីក្រុង Rayong ផងដែរ។ នេះ​បើតាម​​លិខិត​អញ្ជើញ​របស់ WHA Group។

សូមជម្រាប​ដែរ​ថា ក្រុមប្រឹក្សាវិនិយោគថៃ​បាន​យល់ព្រម​អនុម័ត​សម្រាប់​ការ​វិនិយោគ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​កាលពី​ខែសីហា ហើយ​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន BYD ផងដែរ ដោយ​ពួកគេ​មាន​គម្រោង​ចំណាយ​ប្រមាណ​ជិត​កន្លះ​ពាន់​លាន​ដុល្លារ​លើ​ការ​ផលិត​ EV នៅ​ប្រទេសថៃ៕