កាលពីថ្ងៃពុធនេះ ក្រុមហ៊ុនរដ្ឋនៅទីក្រុង Shenyang បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande Group ដែលបានតម្កល់ទុកនៅធនាគារ Shengjing Bank ក្នុងតម្លៃប្រមាណ ៧,៣ ពាន់លានយ័ន ឬប្រហែល ១,០៥ ពាន់លានដុល្លារ។

គួររំលឹកដែរថា កាលពីខែកក្កដា Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍជាប់បំណុលធំបំផុតលើលោក បាននិយាយថា Evergrande Nanchang ដែលជាសាខាមួយរបស់ពួកគេត្រូវបានតម្រូវឲ្យបង់ប្រាក់ពិន័យ ៧,៣ ពាន់លានយ័ន ដោយសារមិនគោរពកាតព្វកិច្ចបំណុល។
ដូច្នេះហើយ ដើម្បីអាចទូទាត់ប្រាក់ពិន័យជាង ៧ ពាន់លានយ័ននោះបាន Evergrande ចាំបាច់ត្រូវលក់ភាគហ៊ុនរបស់ពួកគេប្រមាណ ១,៣ ពាន់លានហ៊ុនដែលបានតម្កល់ទុកនៅធនាគារ Shengjing Bank។

ដោយឡែក ការដាក់ដេញថ្លៃទិញភាគហ៊ុននេះគឺចូលរួមដោយក្រុមហ៊ុន ៧ ប៉ុន្តែអ្នកដែលដេញថ្លៃមានតែ Shenyang Heping District State-Owned Assets Management Company និង Shenyang Hi Tech Development Investment Holding Group ប៉ុណ្ណោះ៕