កាលពីថ្ងៃទី ០៥ កញ្ញាកន្លងទៅ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា Min Aung Hlaing បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាពរវាងមហាអំណាចពិភពលោក និងប្រទេសនៅតំបន់អាស៊ាន។

ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនោះ លោក Aung Hlaing ក៏បានជួបសំណេះសំណាលជាមួយនឹងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីនផងដែរ ហើយថែមទាំងកោតសរសើរថ្នាក់ដឹកនាំរូបនេះថា សក្ដិសមឥតខ្ចោះក្នុងការក្លាយជាមេដឹកនាំពិភពលោក។

“ខ្ញុំពិតជាមានមោទនភាពចំពោះអ្នកណាស់ ព្រោះអ្នកគឺជាសសរទ្រូងរបស់ប្រទេសរុស្ស៊ី និងអាចដឹកនាំប្រទេសឲ្យក្លាយជាមហាអំណាចលេខ ១ ក្នុងលោក។ ពួកយើងមិនគួរហៅអ្នកត្រឹមជាថ្នាក់ដឹកនាំរុស្ស៊ីឡើយ តែគួរតែជាថ្នាក់ដឹកនាំពិភពលោកទាំងមូល ដ្បិតអ្នកអាចគ្រប់គ្រងស្ថិរភាពទូទាំងសកលលោកបាន”។ នេះបើតាមសម្ដីរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបាននិយាយ។

បន្ថែមពីនោះ CNA ក៏បានរាយការណ៍បន្ថែមថា ថ្នាក់ដឹកនាំប្រទេសទាំង ២ បានជួបជជែកគ្នាយ៉ាងជក់ចិត្ត និងបើកចំហពីការប្ដេជ្ញា ចាប់ដៃគ្នាក្នុងផ្ដោះប្ដូរយោបល់លើបញ្ហាដែលកំពុងកើតមានឡើងក្នុងប្រទេសទាំង ២៕