រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអ៊ុយក្រែន ផ្តល់កាដូកញ្ចក់យោធា តម្លៃជាង ២ពាន់លានដុល្លារ

អន្តរជាតិ

សហរដ្ឋអាមេរិកប្រកាសផ្តល់កញ្ចប់ជំនួយយោធាទំហំធំថ្មីមួយ មានតម្លៃជាង ២ពាន់លានដុល្លារអាមេរិក ឱ្យប្រទេសអ៊ុយក្រែន និងប្រទេសអឺរ៉ុបជាច្រើនទៀត។ ការប្រកាសនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគីន នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP ការប្រកាសផ្តល់ជំនួយក្នុងកញ្ចប់ដ៏ធំរយៈពេលវែងទំហំ ២ពាន់លានដុល្លារ គឺសម្រាប់ប្រទេស អ៊ុយក្រែន ព្រមទាំងប្រទេស១៨ផ្សេងទៀត នៅតំបន់អឺរ៉ុប ក្នុងនោះរួមមានទាំងសមាជិកអង្គការណាតូ (NATO) និងដៃគូសន្តិសុខក្នុងតំបន់ ដែលស្ថិតក្រោមហានិភ័យខ្ពស់ ពីការរំលោភបំពានដោយប្រទេសរុស្ស៉ី នាពេលអនាគត។

យ៉ាងណា កញ្ចក់ដាច់ដោយឡែកមួយទៀតត្រូវបានរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន ក៏បានប្រកាសអំពីការផ្តល់សព្វាវុធបន្ថែម គិតជាទឹកប្រាក់ស្មើនឹង ៦៧៥លានដុល្លារ នៅក្នុងសន្និសីទមួយ នៅឯប្រទេសអាល្លឺម៉ង់។ កញ្ចប់ជំនួយសព្វាវុធនោះរួមមាន កាំភ្លើងធំហោវីតសឺ, គ្រាប់កាំភ្លើងធំ, រថយន្តយោធា, រថពាសដែក និងប្រព័ន្ធប្រឆាំងរថក្រោះ ព្រមទាំងបរិក្ខារផ្សេងៗទៀត។

សូមជម្រាបថា សម្រាប់ជំនួយ២ពាន់លានដុល្លារដែលប្រកាសដោយរដ្ឋមន្រ្តីការបរទេសអាមេរក ប្លីងគីន គឺមិនមានការបញ្ជាក់ច្បាស់នៅឡើយថា អ៊ុយក្រែននឹងទទួលបានប៉ុន្មាន ហើយប្រទេសអឺរ៉ុបណាខ្លះ ក្រៅពីអ៊ុយក្រែនដែលនឹងទទួលបាន។ យ៉ាងណាក្តី ការប្រកាសនាថ្ងៃព្រហស្បតិ៍នេះ នាំឱ្យការផ្តល់ជំនួយយោធារបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់ទីក្រុងកៀវ កើនដល់ ១៥.២ពាន់លានដុល្លារ គិតចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាច ខណៈបើគិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីវិញ គឺកើនដល់ជាង១០ពាន់លានដុល្លារ៕