មហាសេដ្ឋីហុងកុង ចេញមុខស្នើសុំរដ្ឋាភិបាលបញ្ចប់ការរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ ១៩

អន្តរជាតិ

មហាសេដ្ឋី​ហុងកុង Peter Woo បាន​ចេញមុខ​អំពាវនាវ​ស្នើសុំ​រដ្ឋាភិបាល​ឲ្យ​បញ្ចប់​ការ​រឹតបន្តឹង​លើ​វិធានការទប់ស្កាត់​កូវីដ ១៩ ​សម្រាប់​ភ្ញៀវទេសចរណ៍​ដែល​មាន​បំណង​ចង់មក​កម្សាន្ត​នៅ​ហុងកុង បើសិនជា​ចង់​ស្ដារ​សេដ្ឋកិច្ច​ឲ្យ​ប្រសើរ​វិញ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបដែរ​ថា វា​គឺ​ជា​រឿង​កម្រ​ណាស់​ដែល​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន Wharf Ltd. និង Wharf Real Estate Investment Co. ចេញមុខ​ស្នើសុំ​ដល់​រដ្ឋាភិបាល​ ចំពោះ​បញ្ហា​ទប់ស្កាត់​កូវីដ ១៩ ប៉ុន្តែ​ការ​ចេញមុខ​សារ​នេះ គឺ​ដោយសារ​លោក​យល់ថា វិស័យ​ទេសចរណ៍​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ជួយ​ស្ដារ​សេដ្ឋកិច្ច​ជាតិ ក៏ដូចជា​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​ក្នុង​ស្រុក​អាច​មាន​សន្ទុះ​ឡើងវិញ។

ជាការពិត ក្រឡេក​ទៅ​មើល​ប្រទេស​ជិតខាង​កម្ពុជា​ស្រាប់​ដូចជា ប្រទេស​ថៃ​ជាដើម ដែល​កំពុង​មាន​សន្ទុះ​ខ្លាំង​ ក្រោយ​ពួកគេ​ចាប់ផ្ដើម​បន្ធូរបន្ថយ​លើ​ការ​រឹតបន្តឹង​វិធានការ​កូវីដ ១៩ ​សម្រាប់​ភ្ញៀវទេសចរណ៍។

គួរ​បញ្ជាក់​ដែរ​ថា ​បច្ចុប្បន្ន​សម្រាប់​ភ្ញៀវទេសចរណ៍​ដែល​មាន​បំណង​ចង់​ទៅ​កម្សាន្ត​នៅ​ហុងកុង​ ត្រូវតម្រូវ​ឲ្យ​ធ្វើតេស្ត​រក​កូវីដ​ទាំង​មុនពេល និង​ទៅដល់​ប្រលានយន្តហោះ ហើយ​ក៏​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​ ក៏ដូចជា​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​រយៈពេល ២ សប្ដាហ៍​មុន​ថ្ងៃធ្វើដំណើរ​ទៀត​ផង។ ដូច្នេះ​ដើម្បី​អាច​ទៅ​លេង​នៅ​ហុងកុង​បាន ភ្ញៀវទេសចរណ៍​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ ច្រើន​ដំណាក់កាល និង​ចំណាយ​ថវិកា ក៏ដូចជា​ពេលវេលា​ច្រើន​ផង​ដែរ៕