ឥណ្ឌូណេស៊ីគ្រោងដើរតាមគន្លងមីយ៉ាន់ម៉ា ពិចារណានាំចូលប្រេងពីរុស្ស៊ី

អន្តរជាតិ

កាលពី​ពេលកន្លង​ទៅ ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្ហើប​ថា ពួកគេ​នឹង​ធ្វើការ​នាំចូល​ប្រេងពី​រុស្ស៊ី​មក​ចែកចាយ​ក្នុង​ប្រទេស ក្រោយ​ពិភាក្សា​ប្រើពេល​មិន​យូរ​ប៉ុន្មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ ​ឥណ្ឌូណេស៊ី​ហាក់​មាន​បំណង​ចង់​ដើរតាម​ដានចាស់​របស់​មីយ៉ាន់ម៉ា ពោល​នឹង​នាំចូលប្រេង​ពីរុស្ស៊ី ដោយសារ​វា​មាន​តម្លៃ​ធូរថ្លៃ ដូច្នេះ​ការនាំចូល​ប្រេង​ពី​រុស្ស៊ី​អាច​សម្រួល​ដល់​ការ​ចំណាយ​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី FT។

“ពួកយើង​តែងតែ​ពិនិត្យ​រាល់​​ជម្រើស​ដែល​ល្អ​បំផុត ហើយ​បើ​មាន​ប្រទេស​ណា​ដែល​អាច​ផ្ដល់​តម្លៃ​ល្អ​បំផុត​ដល់​យើង នោះ​យើង​នឹង​ជ្រើសយក​ពួកគេ​ជា​មិនខាន”។ នេះ​បើតាម​សម្ដី​របស់​ប្រធានាធិបតី Joko Widodo បាន​ប្រាប់​ទៅកាន់​ Financial Times។

យ៉ាងណា ​ឥណ្ឌូណេស៊ី​អាច​នឹង​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក បើសិនជា​ពួកគេ​ហ៊ាន​ទិញ​ប្រេង​ពី​រុស្ស៊ី ក្នុង​តម្លៃ​ដែល​បាន​កំណត់​ដោយ G7៕