វៀតណាម ឈរលើគេ ក្នុងចំណោមប្រទេសអាស៊ាន ដែលប្រជាជនកម្ពុជា ទៅលេងច្រើនបំផុត

អន្តរជាតិ

វៀតណាម ក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត សម្រាប់ប្រជាជនកម្ពុជា ក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ានផ្សេងទៀត ចាប់តាំងពីដើមឆ្នាំ ២០២២ មក ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយ កាលពីថ្ងៃទី ១០ ខែកញ្ញាកន្លងទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពខាងលើបានឱ្យដឹងទៀតថា ការមកដល់របស់ភ្ញៀរទេសចរកម្ពុជា មកកាន់ប្រទេសវៀតណាម ក្នុងរយ:ពេល ៨ ខែដំបូង នៅឆ្នាំ ២០២២ នេះ បានកើនឡើងបីដង បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០១៩ ។

គួរឱ្យដឹងថា ប្រជាជនកម្ពុជាជាង ៨០ ០០០ នាក់ បានធ្វើដំណើរមកកាន់ប្រទេសវៀតណាម ចាប់ពីខែមករា ដល់ខែសីហា ដែលជាចំនួនខ្ពស់បំផុត ក្នុងចំណោមប្រទេសនៅអាស៊ានផ្សេងទៀត។ សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ២ សម្រាប់ការទទួលភ្ញៀវទេសចរកម្ពុជាចំនួន ៦៨ ០០០ នាក់ បន្ទាប់មកគឺប្រទេសថៃ (៦១ ០០០ នាក់) និងប្រទេសម៉ាឡេស៊ី (៥៣ ០០០ នាក់) ។

បញ្ជាក់ថា ប្រជាជនកម្ពុជាភាគច្រើន បានទៅលេងប្រទេសវៀតណាម ក្នុងវិស័យទេសចរណ៍ សេវាវេជ្ជសាស្រ្ត ទស្សនកិច្ចគ្រួសារ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន ៕