កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានទីប្រឹក្សាសេដ្ឋកិច្ចឥណ្ឌា V. Anantha Nageshwaran បានបង្ហើបថា សេដ្ឋកិច្ចនៃប្រទេសឥណ្ឌាអាចនឹងមានការកើនឡើង ៧% ជារៀងរាល់ឆ្នាំពេញមួយទសវត្សនេះតែម្ដង។

ដោយឡែក រដ្ឋាភិបាលក៏បានព្យាកររួចស្រេចហើយថា សេដ្ឋកិច្ចឆ្នាំនេះនឹងកើនឡើងច្រើនជាង ៧% បន្ទាប់ពីកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទី ២ កើនឡើងដល់ ១៣,៥% ដែលជាការកើនឡើងលឿនបំផុតប្រចាំឆ្នាំ។
មូលហេតុដែលសេដ្ឋកិច្ចវិទូខាងលើហ៊ានអះអាងថា សេដ្ឋកិច្ចឥណ្ឌានឹងបន្តកើនឡើងបែបនេះ គឺដោយសារលោកបានមើលឃើញពីការវិនិយោគរាប់ពាន់លានដុល្លារពីក្រៅប្រទេស ស្របពេលសេដ្ឋកិច្ចសម័យឌីជីថលកំពុងលូតលាស់ខ្លាំងនៅឥណ្ឌា។

“ស្របពេលក្រុមហ៊ុនអន្តរជាតិធំៗកំពុងមានកំណើនរហូតដល់ ៦% នាពេលនេះ តែខ្ញុំគិតថាវានឹងបន្តឡើងដល់ ៧% យ៉ាងងាយស្រួលប្រចាំឆ្នាំ ពេញមួយទសវត្សនេះ ឬអាចយូរជាងនេះក៏ថាបាន”។ នេះបើតាមសម្ដីរបស់ប្រធានទីប្រឹក្សាសេដ្ឋកិច្ចរដ្ឋាភិបាលឥណ្ឌាបាននិយាយ៕