ស៊ែប៊ីប្រកាសសុំជំនួយពី IMF និងអារ៉ាប់រួម ក្រោយបារម្ភខ្លាចលក់មូលបត្របំណុលមិនចេញ

អន្តរជាតិ

ថ្មីៗនេះ ប្រទេសស៊ែប៊ី​បាន​ងាក​ទៅ​រក​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និង​អារ៉ាប់រួម ក្នុងការ​ជួយ​ដោះស្រាយ​បញ្ហា​ការកើនឡើង​នៃបន្ទុក​បំណុល បន្ទាប់​ពី​អត្រាការប្រាក់ និង​ការដាំក្បាលចុះ​នៃ​សេដ្ឋកិច្ច​នៅ​លើ​ទីផ្សារ​អឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទង​នឹង​បញ្ហា​មួយ​នេះ IMF បាន​បញ្ជាក់​ទៅកាន់ Financial Times កាលពីថ្ងៃអង្គារ​ថា រដ្ឋាភិបាល​ស៊ែប៊ី​ពិតជា​បាន​ទាក់ទង​មក​ពិតមែន ដោយបាន​ជជែក​សុំ​អន្តរាគមន៍ បើសិនជា​ពួកគេ​មិន​អាច​លក់​មូលបត្របំណុល​ទៅ​កាន់​វិនិយោគិន​បាន។

សូមជម្រាប​ដែរ​ថា ព័ត៌មាន​ជុំវិញ​ការ​សុំ​ជំនួយ​ពី IMF នេះ ផ្ទុះឡើង​បន្ទាប់​ពី Abu Dhabi ហ៊ាន​ផ្ដល់ប្រាក់កម្ចី​ដល់​ស៊ែប៊ី ១ ពាន់លាន​ដុល្លារ ក្នុង​អត្រាការប្រាក់ ៣% ខណៈ​អារ៉ាប់រួម​គឺ​ជា​ប្រទេស​មួយ​ដែល​កំពុង​មាន​សាងសង់​គម្រោង​យក្ស​តម្លៃ​ជិត ៤ ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​មួយ​នេះ។

គួរ​រំលឹក​ដែរ​ថា ដោយសារ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ស្ថិត​ក្នុង​សភាព​មិន​ប្រក្រតី ដូច្នេះ​ប្រទេស​ដែល​កំពុង​ខ្ចី​បំណុល​ពី​សហភាពអឺរ៉ុប គឺ​កំពុង​ប្រឈម​នឹង​ហានិភ័យខ្ពស់ ដ្បិត​អត្រាការប្រាក់​បាន​កើនឡើង​ដល់​ទៅ ៣ ដង ពោល​តាំងពី ២% រហូត​ដល់​អាច​ច្រើនជាង ៦% ឯណោះ៕