កូរ៉េខាងត្បូងពិន័យក្រុមហ៊ុនយក្សអាមេរិក ២ ជាង ៧០ លានដុល្លារ ក្រោយបំពានច្បាប់ឯកជនភាព

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ប្រទេស​កូរ៉េខាងត្បូង​បាន​ធ្វើការ​ផាកពិន័យ​ទៅកាន់​ក្រុមហ៊ុន​ខ្នាតយក្ស​ ២ របស់​អាមេរិក​គឺ Google និង Meta Platforms ក្នុង​ទំហំសាច់ប្រាក់​ ១០០ ពាន់​លាន​វ៉ុន ឬ​ប្រមាណ​ ៧២ លាន​ដុល្លារ​អាមេរិក។ នេះបើតាម​ការចុះផ្សាយពី​ CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​បាន​បន្ថែមថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ខ្នាតយក្ស​ទាំង ២ នេះ​ថា បាន​បំពាន​ច្បាប់​ឯកជនភាព និង​បាន​ប្ដឹង​ឲ្យ​ Google សង​សំណង ៥០ លាន​ដុល្លារ ខណៈ Meta Platforms សង ២២ លាន​ដុល្លារ។

បច្ចុប្បន្ន ភាគី Googleមិនទាន់​ចេញ​មុខ​បំភ្លឺ​ទាក់ទង​នឹង​បញ្ហា​មួយ​នេះ​នៅឡើយ ផ្ទុយពី Meta Platforms ដែល​អះអាង​ថា ពួកគេ​នឹង​ព្យាយាម​តវ៉ា​ក្ដី​មួយ​នេះ៕