កន្លងមក ប្រិយមិត្តធ្លាប់តែដឹងពីទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk ប៉ុន្តែមិនដែលដឹងឡើយពីទំហំទ្រព្យសម្បត្តិរបស់ក្រុមគ្រួសាររបស់លោក។

ដូច្នេះ សម្រាប់អត្ថបទមួយនេះ ឧកញ៉ាញូវស៍សូមគាស់កកាយពីទំហំទ្រព្យសម្បត្តិរបស់គ្រួសារនៃមហាសេដ្ឋីមានបំផុតលើលោក មកចែកជូនឲ្យប្រិយមិត្តបានដឹងនៅក្នុងពេលនេះ។

តទៅនេះគឺជាទិន្នន័យទំហំទ្រព្យសម្បត្តិរបស់សាច់ញាតិ Elon Musk ដែលផ្ដល់ឲ្យដោយគេហទំព័រ SCMP៖
5/ Lyndon Rive បងប្អូនជីដូនមួយ Elon Musk មានទ្រព្យសម្បត្តិ ៥លានដុល្លារ
4/ Maye Musk ម្ដាយបង្កើត Elon Musk មានទ្រព្យសម្បត្តិប្រមាណ ២០លានដុល្លារ
3/ Tosca Musk ប្អូនស្រីបង្កើត Elon Musk មានទ្រព្យសម្បត្តិប្រមាណ ១៧០លានដុល្លារ
2/ Kimbal Musk ប្អូនប្រុសបង្កើត Elon Musk មានទ្រព្យសម្បត្តិប្រមាណ ៧០០លានដុល្លារ
1/ Elon Musk មានទ្រព្យសម្បត្តិប្រមាណ ២៥៨,២ពាន់លានដុល្លារ៕