រដ្ឋាភិបាលឥណ្ឌូណេស៊ី បើកភ្លើងខៀវក្នុងការទិញប្រេងគ្រប់ប្រទេស ឲ្យតែលក់ក្នុងតម្លៃធូរថ្លៃ

អន្តរជាតិ

កាលពី​ពេលកន្លង​ទៅ មាន​ចចាមអារ៉ាម​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​មាន​បំណង​ចង់​ទិញ​ប្រេង​ពី​រុស្ស៊ី បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​លោកខាងលិច​ក៏​ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទង​នឹង​ចចាមអារ៉ាម​ខាងលើ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក៏​មិន​បាន​ចេញមុខ​ច្រានចោល​ព័ត៌មាន​នេះ​ដែរ ហើយ​ពួកគេ​ថែមទាំង​ប្រកាស​ក្ដែងៗ​ថា នឹង​យល់ព្រម​ទិញ​ប្រេង​ពី​គ្រប់ប្រទេស​ឲ្យ​តែលក់​ក្នុង​តម្លៃ​ធូរថ្លៃ ហើយ​រុស្ស៊ី​ក៏​ជា​ជម្រើស​ល្អ​បំផុត​របស់​ឥណ្ឌូណេស៊ី​ផងដែរ។

យោង​តាម​ការ​ចុះផ្សាយ​ពី​ CNA បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ទិញ​ប្រេងពី​រុស្ស៊ី​ក្នុង​ពេល​ឆាប់ៗ ដោយសារ​តម្រូវការ​ក្នុង​ប្រទេស​កំពុង​ចាំបាច់​ខ្លាំង ហើយ​មូលហេតុ​ដែល​ការ​បញ្ជាទិញ​មិនទាន់​ចេញ​រូបរាង​ គឺ​ព្រោះតែ​រុស្ស៊ី​ផលិត​មិនទាន់ ដូច្នេះ​ត្រូវ​រង់ចាំ​សិន។

សូមជម្រាប​ដែរ​ថា កាលពី​ដើមខែ​នេះ ប្រធានាធិបតី Joko Widodo បាន​ទម្លាយ​ប្រាប់ Financial Times ថា លោក​កំពុង​ពិចារណា​ក្នុង​ការ​ចូលរួម​ជាមួយ​ឥណ្ឌា និង​ចិន​សម្រាប់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​លោកខាងលិច​ក្ដី៕