ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិកបានជាប់ជាទីក្រុងមានបំផុតលើពិភពលោក បន្ទាប់ពី Henley & Partners បានធ្វើការស្រាវជ្រាវរកមើលទីក្រុងមានបំផុតទាំង ២០ លើពិភពលោក។ នេះបើតាមការចុះផ្សាយពី Dailymail។

ប្រភពដដែលបានបន្ថែមថា បច្ចុប្បន្នមានមហាសេដ្ឋី ៥៩ នាក់ និងសេដ្ឋី ៣៤៥ ៦០០ នាក់ រាប់បញ្ចូលទាំងបុគ្គលមានទ្រព្យច្រើនជាង ១០០ លានដុល្លារប្រមាណ ៧៣៧ នាក់កំពុងសំងំរស់នៅយ៉ាងមានក្ដីសុខនៅទីក្រុងស្កឹមស្កៃមួយនេះ។

ដោយឡែកសម្រាប់តំណែងលេខ ២ គឺបានមកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនដែលមានមហាសេដ្ឋីរស់នៅ ១២ នាក់ និងសេដ្ឋីប្រមាណ ៣០៤ ៩០០ នាក់ ស្របពេលលេខ ៣ គឺទីក្រុង San Francisco និងទីក្រុងឡុងដ៍ជាប់លេខ ៤។

នៅក្នុងទិន្នន័យដែលចេញផ្សាយដោយ Dailymail នោះទៀតសោត ក៏មានទីក្រុងមួយនៅអាស៊ីអាគ្នេយ៍យើងផងដែរ ពោលគឺទីក្រុងសាំងហ្គាពួរជាប់លេខ ៥ ជាទីក្រុងមានបំផុតលើលោក ដោយមានសេដ្ឋីរស់នៅ ២៤៩ ៨០០ នាក់ និងមហាសេដ្ឋី ២៦ នាក់៕
