រដ្ឋាភិបាលវៀតណាម គ្រោងសង់អាផាតមិនជាង ១,៤ លានយូនីត សម្រាប់ពលរដ្ឋមានប្រាក់ចំណូលទាប

អន្តរជាតិ

ក្រសួងសំណង់វៀតណាម (MoC) ថ្មីៗនេះ បានដាក់ចេញនូវផែនការ ក្នុងការសាងសង់អាផាតមិនជាង ១,៨ លានយូនីតបន្ថែម ដែលស្ថិតនៅក្រោមគម្រោងលំដៅដ្ឋានសង្គមសម្រាប់ពលរដ្ឋមានប្រាក់ចំណូលទាប និងកម្មករនៅក្នុងតំបន់ឧស្សាហកម្ម (Izs) ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ ២០៣០ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Plus ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងខាងលើ បាននិយាយថា ផែនការនេះត្រូវបានធ្វើឡើង ដោយផ្នែកទៅលើតម្រូវការលំនៅឋានសង្គមរបស់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និងកម្មករនៅក្នុងខេត្ត-ក្រុង ចំនួនជាង ៤០ ស្របពេលគម្រោងនេះនឹងត្រូវបែងចែកជាពីរដំណាក់កាល ។

ចាប់ពីឆ្នាំ ២០២១-២០២២ រដ្ឋាភិបាលមានគម្រោងសាងសង់អាផាតមិន ចំនួន ៧០០ ០០០ យូនីត ដែលអាចបំពេញតម្រូវការបានប្រហែល ៥៤% នៃតម្រូវការសរុប និងប្រហែល ១,១ លានយូនីតទៀត នឹងត្រូវបន្តសាងសង់ សម្រាប់រយ:ពេល ៥ ឆ្នាំខាងមុខ។

គម្រោងលំនៅឋានសង្គមទាំងនេះ ភាគច្រើននឹងត្រូវសាងសង់ នៅតាមមូលដ្ឋាន ដែលមានសួនឧស្សាហកម្មធំៗ រួមទាំងទីក្រុងហូជីមិញ ដែលមានអាផាតមិនចំនួន ៣៤០ ០០០ , ខេត្តឡុងអាន ចំនួន ៣១០ ០០០ យូនីត, ខេត្ត Bac Giang ចំនួន ២៣៨ ០០០ យូនីត និងទីក្រុងហាណូយចំនួន ១៣៤ ០០០​ យូនីត ។

ដើម្បីអាចសម្រេចបាននូវគោលដៅនេះ ក្រសួង MoC បានអំពាវនាវឱ្យមានការកែសម្រួលច្បាប់លំនៅឋាន ច្បាប់ស្តីពីដីធ្លី ច្បាប់ដេញថ្លៃ និងច្បាប់ស្តីពីការគ្រប់គ្រងពន្ធដារ ជាដើម ដើម្បីធ្វើឱ្យប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះក្នុងសង្គម កាន់តែមានឱកាសច្រើន ក្នុងការទិញលំនៅឋានសង្គម ។

ជាងនេះទៅទៀត MoC បានស្នើសុំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធកំណត់ចំណុចខ្វះខាត និងកំណត់ដំណោះស្រាយ ដើម្បីអាចមានដំណោះស្រាយ និងធ្វើការបែងចែកដី សម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋានសង្គម របស់រដ្ឋាភិបាលបាន ។

យោងតាម MoC បានបង្ហាញឱ្យដឹងថា គម្រោងលំនៅដ្ឋាសង្គមសរុបចំនួន ៣០១ ត្រូវបានបញ្ចប់ការសាងសង់រួចមកហើយ នៅក្នុងតំបន់ទីក្រុងដែលមានអាផាតមិនប្រហែល ១៥៥ ៨០០ យូនីត ខណ:គម្រោង ៤០១ ផ្សេងទៀត ដែលមានអាផាតមិន ៤៥៤ ៣៦០ យូនីត កំពុងដំណើរការសាងសង់ ៕