កាលពីថ្ងៃទី ១៩ កញ្ញាកន្លងទៅ នាយករដ្ឋមន្ត្រីស្ដីទីសិង្ហបុរី Lawrence Wong បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ហើយបានពិភាក្សាពីលទ្ធភាពនៃការវិនិយោគរវាងប្រទេសទាំង ២ នេះលើគម្រោងថ្មីៗផងដែរ។

លោក Wong បានធ្វើទស្សនកិច្ចរយៈពេល ៥ ថ្ងៃទៅកាន់ឥណ្ឌា ហើយវាក៏ជាដំណើរទស្សនកិច្ចផ្លូវការតំបូងមកកាន់ប្រទេសមួយនេះ ក្នុងនាមជាឧបនាយករដ្ឋមន្ត្រីរបស់សិង្ហបុរីទៀតផង។
យោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក Wong បាននិយាយថា ការជួបពិភាក្សាជាមួយនឹងលោក Modi និងមន្ត្រីពាណិជ្ជកម្ម Gan Kim Yong គឺប្រព្រឹត្តទៅយ៉ាងរលូន ហើយពួកគេក៏បានជជែកពីលទ្ធភាពបណ្ដាក់ទុនលើវិស័យថ្មីៗផងដែរ។

“ឥណ្ឌាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់សិង្ហបុរីលើវិស័យជាច្រើន ហើ់យខ្ញុំក៏នឹងព្យាយាមចាប់ផ្ដើមកម្មវិធី Singapore-India Hackathon ឡើងវិញផងដែរ ក្រោយវាបានអាក់ខានដោយសារកូវីដ ១៩ ដ្បិតកម្មវិធីមួយនេះអាចជាស្ពានជួយដល់យុវជនពួកយើងជំនាន់ក្រោយ”។ នេះបើតមាសម្ដីរបស់លោក Wong បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន៕