មួយរយៈកាលចុងក្រោយ ប្រទេសថៃហាក់ផ្ដោតខ្លាំងលើវិស័យទេសចរណ៍របស់ខ្លួន ពោលគឺបានព្យាយាមអូសទាញភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើន ហើយថែមទាំងលុបចោលវិធានការទប់ស្កាត់កូវីដ ១៩ សម្រាប់ប្រទេសមួយចំនួនថែមទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ រដ្ឋាភិបាលថៃបានចេញសេចក្ដីប្រកាសកាលពីថ្ងៃច័ន្ទថា ពួកគេរំពឹងនឹងរកចំណូលប្រមាណ ២,៣៨ ទ្រីលានបាត ឬប្រមាណ ៦៤,៥ ពាន់លានដុល្លារពីវិស័យទេសចរណ៍នៅក្នុងឆ្នាំ ២០២៣ ខាងមុខ។

យោងតាមការចុះផ្សាយពី CNA បានបន្ថែមទៀតថា រដ្ឋាភិបាលចង់បង្កើនកំណើនភ្ញៀវទេសចរណ៍ឲ្យដល់ ៨០% ច្រើនជាងឆ្នាំ ២០១៩ មុនពេលកូវីដ ១៩ ផ្ទុះឡើង ហើយក៏សង្ឃឹមយ៉ាងខ្ពស់ថា នេះគឺជាកូនសោសំខាន់ក្នុងការស្ដារសេដ្ឋកិច្ចបានរហ័ស បន្ទាប់ពីរងការខូចខាតដោយសារជំងឺរាតត្បាត៕