យោងតាមរបាយការណ៍ចុះផ្សាយដោយ Forbes Real Time Billionaires បានបង្ហាញថា មហាសេដ្ឋីឥណ្ឌា Gautam Adani កំពុងឈរនៅតំណែងលេខ ៣ ងារជាមហាសេដ្ឋីមានបំផុតលើលោក ដោយមាន Bernard Arnault ឈរនៅលេខ ១ និង Elon Musk នៅលេខ ២។

បើសង្កេតមើលឲ្យមែនទែនទៅ អ្នកនឹងចាប់អារម្មណ៍ថា ទំហំទ្រព្យសម្បត្តិរបស់ Adani មានការកើនឡើងខ្ពស់បំផុតសម្រាប់រយៈពេល ១ ឆ្នាំចុងក្រោយ ពោលគឺបានកើនឡើងជាង ៣ ដងឯណោះ។
តើមានមូលហេតុអ្វីដែលជំរុញឲ្យមហាសេដ្ឋីនៅអាស៊ីម្នាក់នេះ មានចំណូលច្រើនខ្លាំងយ៉ាងនេះ? ដើម្បីស្រាយចម្ងល់មួយនេះបាន គេហទំព័រ Gulfnews បានស្រាវជ្រាវឃើញថា មានក្រុមហ៊ុន ៧ ដែលជាប្រភពចំណូលធំបំផុតរបស់ Adani ហើយក្រុមហ៊ុនទាំងនេះសុទ្ធតែរកស៊ីបានកាក់កបសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

តទៅនេះគឺជាបញ្ជីឈ្មោះក្រុមហ៊ុនទាំង ៧ ដែលបានរាយការណ៍ដោយ Gulfnews៖
1/ Adani Enterprises Ltd (AEL) មានបុគ្គលិកសរុប ៧៩០ នាក់ ហើយដំណើរការភាគហ៊ុនក្នុងពេល ១២ ខែ កើនឡើង ១៦៤.៩៤%
2/ Adani Green Energy Ltd (AGEL) មានបុគ្គលិកសរុប ១ ១៨២ នាក់ ហើយដំណើរការភាគហ៊ុនក្នុងពេល ១២ ខែ កើនឡើង ១១៣,៤១%

3/ Adani Ports & Special Economic Zone (APSEZ) មានបុគ្គលិកសរុប ២ ៧៣៦ នាក់ ហើយដំណើរការភាគហ៊ុនក្នុងពេល ១២ ខែ កើនឡើង ២៩,៤%
4/ Adani Power Ltd (APL) មានបុគ្គលិកសរុប ២ ៧៣៧ នាក់ ហើយដំណើរការភាគហ៊ុនក្នុងពេល ១២ ខែ កើនឡើង៣២២,១%
5/ Adani Total Gas (ATGL) មានបុគ្គលិកសរុប ៤៦៦ នាក់ ហើយដំណើរការភាគហ៊ុនក្នុងពេល ១២ ខែ កើនឡើង ១៦២.២៣%
6/ Adani Transmission Ltd (ATL) មានបុគ្គលិកសរុប ៥ ១០៥ នាក់ ហើយដំណើរការភាគហ៊ុនក្នុងពេល ១២ ខែ កើនឡើង ១៤២.៨៦%
7/ Adani Wilmar មានបុគ្គលិកសរុប ២ ២៥៨ នាក់ ហើយដំណើរការភាគហ៊ុនក្នុងពេល ១២ ខែ កើនឡើង ១៨៦,៩២%

សូមជម្រាបដែរថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់ Gautam Adani មានប្រមាណ ១២៦,១ ពាន់លានដុល្លារ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៕