មេធំ Facebook របូតលុយជាង ៧០ពាន់លានដុល្លារ តាំងពី​បើក​ទំព័រ​ឆ្នាំ២០២២

អន្តរជាតិ

មហាសេដ្ឋី Mark Zuckerberg ហាក់​រកស៊ី​មិនសូវកាក់កប​ប៉ុន្មាន​ឡើយ​ តាំងពី​បើក​ទំព័រ​ឆ្នាំ ២០២២ មក​ទល់​ពេលនេះ ពោល​គឺ​បាន​របូត​លុយ​អស់​រាប់​សិប​ពាន់​លាន​ដុល្លារ​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការចុះ​ពីសារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា ស្ថាបនិក Meta Platforms លោក Mark Zuckerberg បាន​របូត​លុយ​អស់​ប្រមាណ ៧១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​​នេះ ខណៈ​តំណែង​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក​វិញ បាន​ខ្ទាត​ពី​លេខ ៣ មក​លេខ ២២។

មូលហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​ Mark បាត់បង់​លុយ​អស់ច្រើន​បែបនេះ​គឺ ដោយសារ​តាំងពី Facebook ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ទៅ​ជា Meta Platforms តម្លៃហ៊ុន​​បាន​ដាំក្បាល​ចុះ​រហូត​ដល់ ៦០% ដែល​ធ្វើឲ្យ​មហាសេដ្ឋី​រូប​នេះ​ទទួល​ការ​ខាតបង់​ជា​ខ្លាំង។

សូមជម្រាបដែរ​ថា បច្ចុប្បន្ន​មហាសេដ្ឋី​អាមេរិក​រូបនេះ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៥១ ពាន់​លានដុល្លារ ខណៈ​ទំហំទ្រព្យសម្បត្តិ​ដែល​មេធំ Facebook ធ្លាប់​មាន​ខ្ពស់​បំផុត​នោះ​គឺ ១៤០ ពាន់​លានដុល្លារ កាលពី​ខែកញ្ញា ឆ្នាំ ២០២១៕