Gucci គឺជាហាងលក់សម្លៀកបំពាក់ និងគ្រឿងអលង្ការដ៏ស៊ីវិល័យបំផុតមួយលើពិភពលោក ដោយអតិថិជនរបស់ពួកគេសុទ្ធតែជាបុគ្គលល្បីៗ និងលំដាប់អភិជន។

តម្លៃមូលធនទីផ្សាររបស់ Gucci គឺមានរហូតដល់ជាង ៦០ ពាន់លានដុល្លារ ហើយវាត្រូវបានគេចាត់ទុកថាជាហាងដែលមានតម្លៃថ្លៃបំផុតមួយលើលោក។
ខាងក្រោមនេះគឺជាផលិតផល ១០ មុខ ដែល Gucci ធ្លាប់លក់ចេញក្នុងតម្លៃថ្លៃបំផុត៖
10/ ស្បែកជើងកវែង Gucci Woven Leather Boot តម្លៃ ៣ ៧៥០ ដុល្លារ

9/ ខោខូវប៊យ Gucci Genius Jeans តម្លៃ ៤ ០០០ ដុល្លារ
8/ កាបូបយួរដៃ Gucci Sylvie Purse តម្លៃ ៤ ០០០ ដុល្លារ

7/ នាឡិកាដៃ Gucci Men’s I-Digital Grammy Special Edition Watch តម្លៃ ៧ ៩០០ ដុល្លារ
6/ រ៉ូប Gucci Sequin Dress តម្លៃ ១២ ៩០០ ដុល្លារ
5/ អាវក្រៅ Gucci Biker Jacket តម្លៃ ១៨ ៦៥០ ដុល្លារ

4/ កាបូប Gucci 1921 Collection Medium Shoulder Bag តម្លៃ ២៨ ៩៩០ ដុល្លារ

3/ កាបូប Soft Stirrup Black Crocodile Shoulder Bag តម្លៃ ៣០ ០០០ ដុល្លារ
2/ កាបូប Gucci Crocodile Tote Bag With Bamboo Handle តម្លៃ ៣២ ០០០ ដុល្លារ
1/ ខ្សែក្រវ៉ាត់ Gucci Stuart Hughes Belt តម្លៃ ២៥០ ០០០ ដុល្លារ៕
