ផ្ទះថ្មីៗ ដែលលក់មិនចេញ ក្នុងទីក្រុងតូចៗប្រទេសចិន កើនឡើងដល់កម្រិតខ្ពស់បំផុត

អន្តរជាតិ

សំណង់ផ្ទះថ្មីៗ ដែលលក់មិនដាច់ នៅក្នុងទីក្រុងតូចៗ របស់ប្រទេសចិន បានឡើងដល់កម្រិតខ្ពសបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០១៩ មក គិតត្រឹមដំណាច់ខែសីហា។ នេះបើយោងតាមការចុះផ្សាយពីក្រុមហ៊ុនប្រឹក្សាឯករាជ្យមួយ ដែលបានបង្ហាញ នៅចំពេលតម្រូវការទាបបំផុត នៅក្នុងទីផ្សារអចលនទ្រព្យ ដែលកំពុងធ្លាក់ចូលក្នុងវិបត្តិស្រាប់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមហ៊ុន China Real Estate Information (CRIC) ដែលបានឃ្លាំមើលទីក្រុងចំនួន ១០០ របស់ចិន បានបង្ហាញថា ចំនួនផ្ទះថ្មីៗដែលលក់មិនដាច់ នៅក្នុងទីក្រុងលំដាប់ទី ៣ និងទី ៤ បានកើនឡើង ៥% គិតត្រឹមចុងខែសីហា បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

មិនតែប៉ុណ្ណោះ CRIC បាននិយាយនៅក្នុងរបាយការណ៍មួយថា វាត្រូវការរយ:ពេលរហូតទៅ ២០ ខែ ដើម្បីអាចឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ លក់ផ្ទះថ្មីៗរបស់ខ្លួនដាច់ នៅទូទាំងប្រទេស និងលើសពី ៥០ ខែ នៅក្នុងទីក្រុងតូចៗមួយចំនួន ។

ទិន្នន័យពីស្ថាប័នខាងលើ បានបង្ហាញការពីដើមខែនេះថា ទីផ្សារអចលនទ្រព្យរបស់ចិន បានជួបវិបត្តិម្តងហើយម្តងទៀត ចាប់តាំងពីឆ្នាំ ២០២០ មក ហើយបញ្ហាបន្តអូលបន្លាយកាន់តែអាក្រក់ទៅៗ នៅក្នុងខែសីហា ដោយសារតែអ្នកទិញបានធ្វើកូដកម្មមិនព្រមបង់ថ្លៃផ្ទះ ដែលមិនទាន់សាងសល់រួចរាល់ រួមទាំងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទំនុកចិត្តលើវិស័យនេះបន្ថែមទៀត ៕