អតីតប្រធានាធិបតីអាមេរិក Donald Trump គឺជាអ្នកជំនួញប្រាក់ពាន់លានដុល្លារម្នាក់ និងមានអាជីវកម្មរាប់រយមុខក្នុងដៃ មុនពេលប្រឡូកលើឆាកនយោបាយ។

ថ្មីៗនេះ Forbes បានបញ្ចេញបញ្ជីឈ្មោះមហាសេដ្ឋីអាមេរិកមានបំផុត ៤០០ រូបជាលើកទី ៤១ ហើយក្នុងនោះក៏មានវត្តមានរបស់អតីតថ្នាក់ដឹកនាំមហាអំណាចសេដ្ឋកិច្ចទី ១ លើលោកផងដែរ បន្ទាប់ពីលោកមិនមានមុខក្នុងបញ្ជីមួយនេះកាលពីឆ្នាំទៅ។
យោងតាមការអះអាងពី Forbes បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ Donald Trump បានកើនឡើងពី ២,៥ ទៅ ៣,២ ពាន់លានដុល្លារ ហើយក៏បានជួយឲ្យមហាសេដ្ឋីរូបនេះមានវត្តមានក្នុងបញ្ជី Forbes 400 នៅលេខរៀងទី ៣៤៣ ផងដែរ។

ការកើនឡើងទ្រព្យសម្បត្តិជាង ៧០០ លានដុល្លាររបស់ Donald Trump គឺបានមកពីក្រុមហ៊ុន The Trump Media and Technology Group ដែលភាគហ៊ុន ៨០% សរុប គឺជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់អតីតប្រធានាធិបតីអាមេរិក។
បើតាមការសន្និដ្ឋានពី Forbes តម្លៃភាគហ៊ុននៃក្រុមហ៊ុនខាងលើគឺ ១០ ដុល្លារ/ហ៊ុន ស្របពេល Trump មានភាគហ៊ុន ៧៣ លានហ៊ុនក្នុងដៃ ដូច្នេះអ្នកជំនួញរូបនេះមាន ៧៣០ លានដុល្លារជាស្រេច៕