ស្ថាបនិក Meta Platforms លោក Mark Zuckerberg ហាក់ដូចជាយីអ៊ុនដាក់ខ្លាំងសម្រាប់ឆ្នាំ ២០២២ នេះ ពោលគឺរបូតទ្រព្យសម្បត្តិអស់រាប់សិបពាន់លានដុល្លារ និងបានបាត់បង់តំណែងនៅលើបញ្ជីមហាសេដ្ឋីពិភពលោកថែមទៀត។

មិនទាន់អស់ទេ ថ្មីៗនេះ Forbes បានបញ្ចេញបញ្ជីឈ្មោះមហាសេដ្ឋីអាមេរិកមានបំផុត ៤០០ រូប ប៉ុន្តែស្ថាបនិក Meta បែរជាមិនមានឈ្មោះនៅ Top 10 ហើយនេះគឺជាលើកដំបូងតាំងពីឆ្នាំ ២០១៥ ដែល CEO រូបនេះមិនមានវត្តមានក្នុងតំណែង Top 10 នៃបញ្ជី Forbes 400។

យោងតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes ក៏បានបញ្ជាក់ទៀតថា គិតតាំងពីខែកញ្ញាឆ្នាំទៅ មកទល់ពេលនេះ មហាសេដ្ឋីអាមេរិករបូតលុយប្រមាណ ៧៦,៨ ពាន់លានដុល្លារ ហើយចំនួននេះគឺច្រើនជាងពាក់កណ្ដាលនៃទ្រព្យសម្បត្តិដែលលោកធ្លាប់មានច្រើនបំផុត។

សូមជម្រាបដែរថា Mark Zuckerberg មានទ្រព្យសម្បត្តិសរុបប្រមាណ ៥៧,៧ ពាន់លានដុល្លារ ឈរនៅលេខរៀងទី ១១ នៃបញ្ជីមហាសេដ្ឋីអាមេរិក និងស្ថិតនៅលេខរៀងទី ២៤ នៃបញ្ជីមហាសេដ្ឋីពិភពលោក៕